សន្តិសុខសង្គម
ផ្អាកអាជីវកម្មកាស៊ីណូទីងស៊ីង នៅខេត្តព្រះសីហនុ ក្រោយមានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្រិតទារប្រាក់
អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្ដោះអាសន្ន អាជីវកម្មកាស៊ីណូទីងស៊ីង មានអាសយដ្ឋាន ស្ថិតនៅផ្លូវមិត្តភាព ក្រុមទី ៤ ភូមិ ២ សង្កាត់លេខ ២ ក្រុងព្រះសីហនុ។
ក្នុងលិខិតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជម្រាបជូនលោក Qian Cheng អ្នកគ្រប់គ្រងកាស៊ីណូទីងស៊ីង នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ បានបញ្ជាក់ថា ការប្រកបអាជីវកម្មរបស់កាស៊ីណូទីងស៊ីង មិនបានអនុវត្តត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលកំពុងនៅជាធរមានឡើយ។
ជាក់ស្ដែងយោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះ មានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្រិតទារប្រាក់ នៅក្នុងកាស៊ីណូទីងស៊ីង ហើយត្រូវបានកម្លាំងមានសមត្ថកិច្ច បង្រ្កាបបានតាមបណ្ដឹងរបស់ភាគីជនរងគ្រោះ។
លិខិតដដែល បានឲ្យដឹងទៀតថា រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកកាស៊ីណូទីងស៊ីង ដែលមានអាសយដ្ឋាន នៅផ្លូវមិត្តភាព ក្រុមទី ៤ ភូមិ ២ សង្កាត់លេខ ២ ក្រុងព្រះសីហនុ ជាបណ្ដោះអាសន្ន។ ក្នុងអំឡុងពេលនេះ ស្នងការដ្ឋាននគរបាលខេត្ត ត្រូវចាត់តាំងកម្លាំងប្រចាំការ គ្រប់គ្រងទីតាំងនោះដើម្បីអនុវត្តនីតិវិធី និងទប់ស្កាត់បទល្មើស រង់ចាំក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះអង្កេតស្រាវជ្រាវករណីនេះ បានចប់សព្វគ្រប់ និងមិនអនុញ្ញាតឲ្យមានការផ្ទេរសិទ្ធិ ឬការលក់ ឬការជួល ឬការបញ្ចាំ ឬការធ្វើអំណោយទីតាំងនោះ ទៅឲ្យអ្នកដទៃជាដាច់ខាត ដោយត្រូវរង់ចាំការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ-និយោជិត រួចរាល់សិន។
ក្នុងករណី អ្នកគ្រប់គ្រងកាស៊ីណូទីងស៊ីង មិនអនុវត្តតាមការសម្រេចខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងអនុវត្តវិធានការច្បាប់ ជាធរមាន៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់