សន្តិសុខសង្គម
Update៖ ករណីអគ្គិភ័យឆេះផ្ទះនៅជិតវត្តអង្គតាមិញរាលដាលដល់ផ្ទះ២ល្វែងបន្ថែមទៀត
អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនៅជិតវត្តអង្គតាមិញ គឺជាផ្ទះស្តុកទំនិញ និងបន្តរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន២ល្វែងបន្ថែមទៀតខូចខាតសម្ភារៈមួយចំនួនផងដែរ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្នែកខាងក្នុង និងចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ដើម្បីបាញ់ពន្លត់ តែដោយសារមិនអាចគ្រប់គ្រងបាន ដោយអណ្តាតភ្លើងកាន់តែឆេះខ្លាំងឡើងៗ ទើបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ លី ឃុន ភេទប្រុស អាយុ៤០ឆាំ្ន មុខរបរ លក់គ្រឿងសោ្នរ។ចំពោះមូលហេតុនៃការឆាបឆេះបណ្តាលមកពីឆ្លង់ចរន្តអគិ្គសនី។
ផ្ទះលែ្វងខាងលើមានទំហំ ទទឹង៤ម៉ែត្រ និងបណ្តោយ១៦ម៉ែត្រ ខូចខាតសម្ភារៈឆេះផ្ទះអស់១លែ្វង នឹងរាលដាលដល់ផ្ទះចំនួន២ល្វែង បណ្តាលឱ្យរងការខូចខាត។

ក្នុងរង្វង់ប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន២២គ្រឿង ប្រើប្រាស់ទឹកអស់៤៤ឡាន ស្មើនឹង១៧៦ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន សើ្មនឹង១២ម៉ែត្រគូប។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ មានរណីអគ្គិភ័យមួយបានកើតឡើងនៅចំណុចផ្ទះលេខ៤៤J៣ សិ្ថតនៅផ្លូវបេងតុងលេខ៣៨E៤ ភូមិត្រពាំងល្វា២ ក្រុម១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
អត្ថបទ៖ សុខា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ