Connect with us

ព័ត៌មានជាតិ

ស្អែកនេះ ជើង​ហោះហើរ​អន្តរជាតិដំបូង​ដឹក​អ្នក​ទេសចរ​តាំ​ង​ពី​ផ្ទុះ​កូវីដ​​ នឹង​ចុះចតនៅខេត្ត​សៀមរាប

បានផុស

នៅ

អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងទទួលភ្ញៀវទេសចរតាមរយៈក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួរអែរឡាញ នៅថ្ងៃទី១៧ ខែ​ឆ្នូ ឆ្នាំ​២០២១ ស្អែកនេះ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាបបានបញ្ជាក់ថា ស្អែកនេះ​អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងត្រូវមានកំណត់ត្រាជាថ្មីនៃការចុះចតជើងយន្តហោះដឹកអ្នកទេសចរមកពីប្រទេសសឹង្ហបូរី។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាបបានឲ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញ និងប្រកាសទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញនោះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរ បានប្រកាសចាប់ផ្តើមហោះហើរមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ទី១គឺ ក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួអែរឡាញ នឹងធ្វើការហោះហើរដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅ សិង្ហបុរីវិញជារៀងរាល់ថ្ងៃ និងទី២គឺក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ីអែរឡាញ (Lamei Airlines) នឹងធ្វើការហោះហើរពីភ្នំពេញមកសៀមរាប និងពីសៀមរាបទៅ បាងកក ពីបាងកកមកសៀមរាបវិញ ដោយឆ្លងកាត់ភ្នំពេញ ក្នុងមួយសប្តាហ៍ពីរជើង។

ឯកឧត្តមក៏បានបង្ហាញឲ្យដឹងពី​កិច្ចសហការរវាងប្រតិបត្តិករព្រលានយន្តហោះ ជាមួយសមត្ថកិច្ចនិងក្រុមជំនាញ។ អ្វីដែលជាការទទួលខុសត្រូវនោះ គឺការផ្សព្វផ្សាយជូបភ្ញៀវ អំពីនីតិវិធីប្រតិបត្តិស្តង់ដា SOP នៅ ពេលយន្តហោះត្រូវចុះ​ចត​ដល់គោលដៅ នោះ។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប និងក្រុមការងារអនុវត្តនីតិប្រតិបត្តិស្តង់ដា SOP បានបង្ហាញឲ្យដឹងដែរថា ការត្រួតពិនិត្យនឹងត្រូវបានធ្វើឡើងដោយហ្មត់ចត់បំផុត ទី១ភ្ញៀវដែលត្រូវឆ្លងកាត់អាកាសយានដ្ឋាន ត្រូវតែមានប័ណ្ណចាក់វ៉ាក់សាំងពេញលេញ ទី២ ត្រូវមានប័ណ្ណបញ្ជាក់ថាបានធ្វើ PCR ៧២ម៉ោង មុនមកដល់គោលដៅ និងប័ណ្ណប្រកាសសុខភាព។ 

ភ្ញៀវទេសចរអន្តរជាតិដែលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវតែទទួលការធ្វើតេស្តរហ័សពីក្រុមការងារ បើអវិជ្ជមានគឺអាចធ្វើដំណើរកម្សាន្ត​បាន បើស្ថិតក្នុងករណី​វិជ្ជមាន ត្រូវទទួលការថែទាំនិងព្យាបាល តាមការជ្រើសរើសមន្ទីរព្យាបាលតាមការចង់បានរបស់ភ្ញៀវ។ តែបើលទ្ធផលវិជ្ជមានពុំមានអាការៈសម្គាល់ គឺត្រូវធ្វើចត្តាឡីស័កនៅ ក្នុងបន្ទប់ដាច់ដោយឡែក នៃសណ្ឋាគារស្នាក់នៅ នោះតែម្តង៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម