សេដ្ឋកិច្ច
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើឲ្យបារាំងជួយទាក់ទាញអ្នកវិនិយោគបារាំង និងអឺរ៉ុបមកវិនិយោគនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា បានស្នើឲ្យបារាំងបន្តជួយទាក់ទាញក្រុមហ៊ុនបារាំង និងអឺរ៉ុបមកវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ “ឯកសារបង្ហាញផ្លូវ” ដែលជាក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាពថ្មីក្នុងទិសដៅលើកកម្ពស់ចីរភាពកំណើន និងការកសាងភាពរឹងមាំនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ។
ការស្នើសុំនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងជាតំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រចាំនៅកម្ពុជានៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២១ នាទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកឯកអគ្គរដ្ឋទូត Jacques PELLET បាន លើកឡើងថា ជាការពិតកម្ពុជា និងបារាំងមានទំនាក់ទំនងយូរអង្វែងមកហើយ ពិសេសកិច្ចសហការប្រតិបត្តិការអភិវឌ្ឍន៍ជាមួយ AFD ។ កិច្ចសហប្រតិបត្តិការនេះ គឺបានចូលរួមចំណែកដ៏សំខាន់ក្នុងប្រតិបត្តិការនៃមហិច្ឆតាអភិវឌ្ឍន៍របស់ប្រធាននាធិបតីបារាំង Emmanuel Macron ដែលបានការប្តេជ្ញា សម្រេចគោលដៅក្នុងការបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការ ODA របស់ខ្លួនឲ្យបាន០,៥៥% នៃផ.ស.ស នៅឆ្នាំ ២០២២ ដើម្បីចូលរួមអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ប្រទេស កំពុងអភិវឌ្ឍន៍រួមមានកម្ពុជាផងដែរ ។ រដ្ឋាភិបាលបារាំងតាមរយៈ AFD សន្យាថា នឹងបង្កើនទំហំឥណទានសម្បទាន និងខិតខំជួយគៀរគហិរញ្ញប្បទានឥតសំណងពីសហគម អឺរ៉ុបនិងពីប្រភពផ្សេងទៀតសម្រាប់រួមចំណែកអភិវឌ្ឍនិងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ។
លោកឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា កម្ពុជានឹងដាក់ចេញនូវ “យុទ្ធសាស្ដ្រស្ដីពីការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩” ដែលជាឯកសារ បង្ហាញផ្លូវដើម្បីកម្ពុជាចាកចេញពីវិបត្តិនៃជម្ងឺកូវីដ-១៩ ឆ្ពោះទៅរកមាគ៌ានៃកំណើន និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឡើងវិញប្រកបដោយសុវត្ថិភាព ចីរភាព និង បរិយាប័ន្ន ។ “ឯកសារបង្ហាញផ្លូវ” គឺជាក្របខណ្ឌយុទ្ធសាស្រ្តនិងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមគន្លងប្រក្រតីភាពថ្មីក្នុងទិសដៅលើកកម្ពស់ចីរភាព កំណើននិងការកសាង ភាពរាំងមាំនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ។
គួររំលឹកជូនថា នៅក្នុងឆ្នាំ ២០២១នេះបារាំង-កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួនពីរមានទឹកប្រាក់សរុបប្រមាណ២០,៣០លានអឺរ៉ូ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ទឹកស្អាត និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ៕
អត្ថបទ ៖ ណារី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ