Connect with us

ចរាចរណ៍

រថយន្ត​ព្រូស​កំពុង​ឆ្លងផ្លូវ ត្រូវ​រថយន្ត​បែន​ដឹក​ថ្ម​បើក​បុក​ពេញទំហឹង​រង​ការខូចខាត​អស់​មួយ​ចំហៀង

បានផុស

នៅ

ភ្នំពេញ ៖ បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ប្រពន្ធ​បើក​រថយន្ត​ឆ្លងផ្លូវ​ស្រាប់​ តែ​មាន​រថយន្ត​បែក​ដឹក​ថ្មី​បើក​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង​គាប​ជាប់​រង​ការខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ចំណុច​ភូមិ​ស្រែ​ញ​រ៍ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​តូយ៉ូតា​ព្រូស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2BI-8438 ជិះ​ជា​លក្ខណៈ​គ្រួសារ បើក​ឆ្លង​ផ្លូវជាតិ​លេខ​៣ ពី​លិចទៅ​កើត បំណង​ចូលទៅ​ផ្លូវលំ ស្រាប់​តែមាន​រថយន្ត​បែន ប្រភេទ​យី​ឌុប ដឹក​ថ្ម ម៉ាក​យី​យ៉ាន់ដាយ​ ពណ៌​ស ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2 3-2382 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ហ្វ្រាំង​មិន​ស៊ី ក៏​ជ្រុល​ទៅបុក​ពី​ចំហៀង​រថយន្ត​ព្រូស​ទាំង​កំរោល បណ្តាល​ឲ្យ​គាប​ជាប់​គ្នា​រង​ការខូចខាត​ខ្ទេច​អស់​មួយ​ចំហៀង។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​ចំណុច​កើ​ត​ហេតុ​បាញ់ថ្នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​អែប​ខាង​ទុក​វេលា​ឲ្យ​សម្របសម្រួល​គ្នា ទីបំផុត ភាគី​ខាង​រថយន្ត​បែន​សុខចិត្ត នាំ​យក​រថយន្ត​ព្រូស​ទៅ​ជួសជុល​សង​វិញ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ៕

ដោយ ​៖ ​សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម