ជីវិតកម្សាន្ដ
តារាចម្រៀងនិងសម្តែងម៉ិកស៊ិកម្នាក់ត្រូវគេបាញ់សម្លាប់ពេលកំពុងចាំកូន
តារាសម្តែង និងចម្រៀងស្រីម៉ិកស៊ិកម្នាក់ត្រូវបានគេបាញ់ស្លាប់នៅពេលនាងកំពុងរង់ចាំយកកូនប្រុសអាយុ១១ឆ្នាំដែលលេងបាល់ទាត់ឲ្យក្រុមយុជននៅរដ្ឋ Morelos។

នាង Tania Mendoza បានស្ថិតនៅខាងក្រៅបរិវេណកីឡាក្នុងទីក្រុង Cuernavaca ជាមួយឪពុកម្តាយដទៃទៀត ហើយក៏មានបុរសជិះម៉ូតូមានអាវុធពីរនាក់មកដល់កាលពីថ្ងៃអង្គារ៍។ នៅពេលនោះ បុរសម្នាក់បានបាញ់សំដៅលើនាងជាច្រើនគ្រាប់បណ្តាលឲ្យស្លាប់ ហើយក៏ជិះម៉ូតូគេចចេញទៅបាត់។
យ៉ាងហោចណាស់ ស្ត្រី១០នាក់ត្រូវបានគេសម្លាប់នៅក្នុងប្រទេសម៉ិកស៊ិកជារៀងរាល់ថ្ងៃកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យ។
អង្គការលើកលែងទោសអន្តរជាតិ Amnesty International បាននិយាយថា មួយភាគបីនៃជនរង់គ្រោះ ៩៤០នាក់គឺជាករណីឃាតកម្ម ឬធ្វើឃាតដោយចេតនាលើស្ត្រីដោយសារភេទរបស់ពួកគេដោយហៅថាជា ជំងឺរាតត្បាតដ៏រន្ធត់។
តារាចម្រៀង និងសម្តែង Mendoza មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងឆ្នាំ២០០៥ បន្ទាប់ពីបានសម្តែងជាតួឯកក្នុងរឿង La Mera Reyna del Sur។ នាងក៏បានចេញបទចម្រៀងជោគជ័យជាច្រើន។
នៅឆ្នាំ២០១០ នាងត្រូវបានគេចាប់ជំរិតជាមួយប្តី និងកូនប្រុសដែលពេលនោះអាយុទើប៦ខែពីកន្លែងអាជីវកម្មលាងរថយន្តរបស់នាង។ ចាប់តាំងពីពេលនោះមក នាងបានរាយការណ៍ទៅការិយាល័យអគ្គមេធាវីរដ្ឋ Morelos ពីការគំរាមសម្លាប់។
រហូតដល់ពេលនេះមិនទាន់ច្បាស់ទេថា ករណីឃាតកម្មលើរូបនាងដោយសារអ្វី ខណៈប៉ូលិសកំពុងដំណើរការស៊ើបអង្កេត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ