Connect with us

ព័ត៌មានជាតិ

គ្រោង​​ឲ្យ​សិក្សា​ផ្លូវ​ដែក​​ថ្មី​ពី​​​ប៉ោយប៉ែត​មក​សៀមរាប និង​មួយខ្សែ​ទៀត​ទៅ​បាវិត

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានលើក​ពី​គម្រោង​ឲ្យ​ពិនិត្យលទ្ធភាពសិក្សា​បន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែតទៅ ខេត្តសៀមរាបឆ្ពោះទៅ ខេត្តកំពង់ធំ​និងរាជធានីភ្នំពេញ និងមួយ​ខ្សែ​ទៀត​តភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិត ព្រំដែនប្រទេសវៀតណាម។

ក្រៅ ពី​​លើក​គម្រោង​​ឲ្យ​សិក្សា​សាងសង់​ខ្សែ​ផ្លូវដែក​ថ្មី រដ្ឋាភិបាល​​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍផ្លូវដែកដែលមានស្រាប់ចំនួន​ពីរ​ខ្សែ​​ឲ្យ​ប្រែក្លាយទៅ ជាផ្លូវដែកល្បឿនលឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រមុខ​រដ្ឋាភិបាល​លើក​ក្នុង​សម័យ​ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាល​ពីម្សិលមិញនេះ​បាន​បញ្ជាក់​ថា ការ​ជំរុញ​ឲ្យ​សិក្សា​បន្ថែមខ្សែផ្លូវដែកថ្មីពីក្រុងប៉ោយប៉ែតទៅ ខេត្តសៀមរាបឆ្ពោះទៅ ខេត្តកំពង់ធំ​និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតព្រំដែនប្រទេសវៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូន សំដៅ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច​សង្គម។

គួរ​បញ្ជាក់​ថា កម្ពុជាមានផ្លូវដែកពីរខ្សែទិសដៅ ពីរាជធានីភ្នំពេញទៅ ខេត្តព្រះសីហនុ និងមួយខ្សែ​ទៀត​ពីរាជធានីភ្នំពេញទៅ ក្រុង​ប៉ោយប៉ែត ដែល​តាមផែនការ​របស់​រដ្ឋាភិបាល​នឹង​ប្រែក្លាយ​ជា​ផ្លូវដែក​ល្បឿនលឿន។

រដ្ឋាភិបាលបានផ្តល់សិទ្ធិដល់ Royal Railways ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group​សម្រាប់​ការគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍផ្លូវដែក។

យ៉ាងណា​តាម​រយៈ​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន កន្លងទៅ នេះ​បានអនុញ្ញាតឲ្យក្រុមហ៊ុន China Railway International​ Group ធ្វើការសិក្សាលទ្ធភាពលើផ្លូវដែករវាងរាជធានីភ្នំពេញ​ទៅ​ ទីក្រុងបាវិតក្នុងខេត្តស្វាយរៀង ដែល​មានព្រំប្រទល់ជាប់នឹងខេត្តតៃនិញ ប្រទេសវៀតណាម៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម