សន្តិសុខសង្គម
Update៖ សមត្ថកិច្ចបន្តចាប់ខ្លួនក្រុមចោរប្លន់នៅខណ្ឌពោធិ៍សែនជ័យបាន៤នាក់បន្ថែម
កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានបន្តស្រាវជ្រាវចាប់ខ្លួនបក្ខពួកក្រុមចោរធាក់ប្លន់យកម៉ូតូ បាន៤នាក់បន្ថែមទៀត សរុប៩នាក់។
ការឃាត់ខ្លួនក្រុមចោរប្លន់នេះ បានធ្វើឡើងជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើជាមុខសញ្ញាវាយ ធាក់ផ្តួលម៉ូតូពលរដ្ឋតាមផ្លូវនាពេលរាត្រីរួចប្លន់តែម្តង។
គួបញ្ជាក់ថា កាលពីយប់ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីប្តីប្រពន្ធពីរនាក់ ម៉ាកsuzuki និច មួយគ្រឿងពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ1TZ-9210 បានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព នៅតាមបណ្ដោយផ្លូវបេតុងភូមិចាក់ជ្រូកសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះប្ដី មានឈ្មោះស៊ានតុលា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរធ្វើចុងភៅ ស្នាក់នៅម្ដុំក្បែរផ្សារព្រៃទា មានស្រុកកំណើត នៅស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកប្រពន្ធមានឈ្មោះ ស្រីអូន អាយុ៣០ឆ្នាំ មុខរបរមេការនៅហាងមួយកន្លែង ស្នាក់នៅជាមួយគ្នា។
ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន៩នាក់ ក្នុងនោះក៏មានអ្នកទទួលផលចោរកម្មម្នាក់ផងដែរ៕
អត្ថបទ៖ សុខា
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សុខភាព២ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ