ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរការរៀបចំប្រឡងបាក់ឌុបនៅថ្ងៃទី២០ធ្នូ
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសិទសារព័ត៌មានស្តីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឬបាក់ឌុប នៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២១។ ការប្រឡងបាក់ឌុប នឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែធ្នូ ២០២១ ខាងមុខ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១៧ ខែធ្នូនេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ក្នុងគោលបំណង ដើម្បីផ្តល់ព័ត៌មានពិស្ដារស្តីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ។ បើតាមក្រសួងអប់រំ គឺសន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ និងយុវជន នៅអគារទីស្តីការក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨ និង០០នាទី ព្រឹក។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា សម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១១៥១៤៩ នាក់ បេក្ខនារី ៦០៦៨២នាក់ បេក្ខជនស្វៃរិន ៤៣៣៤នាក់ (នារី១៧៦២នាក់) បេក្ខជនបំពេញវិជ្ជា ៣៤៦១នាក់ (នារី១០៥៣នាក់) បេក្ខជនស្វៃរិន-បំពេញវិជ្ជា២០៤ ៣ នាក់ (នារី៤៦៨នាក់) ចែកជា ២០៤មណ្ឌល ស្មើនឹង ៤៦៥២បន្ទប់៕
អត្ថបទ ៖សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន