Connect with us

សេដ្ឋកិច្ច

ទីផ្សារភាគហ៊ុនជាអ្វី? តើវិនិយោគរបៀបម៉េចខ្លះ ទើបទទួលបានផលចំណេញ?

បានផុស

នៅ

តើ​ទីផ្សារ​ភាគហ៊ុន​ជា​អ្វី?

ទីផ្សារ​ភាគហ៊ុន ជាទូទៅ សំដៅ ទៅ លើការ​ប្រមូល​ផ្ដុំនៃការ​ផ្លាស់ប្ដូរ និងកន្លែងផ្សេង​ទៀត ដែល​ការ​ទិញ-លក់ និង​ការ​ចេញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ ដែល​កាន់កាប់​ជា​សាធារណៈ​កើតឡើង។ សកម្មភាព​ហិរញ្ញវត្ថុ​បែបនេះ​ ត្រូវ​បាន​ធ្វើឡើង​តាម​រយៈការ​ផ្លាស់ប្តូរ​ផ្លូវ តាម​ស្ថាប័ន (មិនថា​ជា​រូបវន្ត ឬ​អេឡិចត្រូនិក) ឬ​តាមរយៈទីផ្សារ​តាមបញ្ជរ (OTC) ដែល​ដំណើរការក្រោម​បទប្បញ្ញត្តិ ​​បាន​កំណត់។ ប្រសិនបើនរណាម្នាក់ ជួញដូរនៅក្នុងទីផ្សារ​ភាគហ៊ុន មានន័យថា ​ពួកគេ​ទិញ ឬ​លក់​ភាគហ៊ុន​នៅ​លើ​ផ្សារហ៊ុន​មួយឬច្រើន ដែល​ជា​ផ្នែក​មួយ​នៃ​ទីផ្សារ​ភាគហ៊ុន​ទាំង​មូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្វែងយល់​និង​ដឹង​អំពី​ទីផ្សារ​ភាគហ៊ុន

ទីផ្សារ​ភាគហ៊ុន ​អនុញ្ញាត​ឲ្យ​អ្នកទិញ និង​អ្នកលក់​មូលបត្រ​ជាច្រើនជួប ធ្វើ​អន្តរកម្ម និង​ធ្វើ​ប្រតិបត្តិការ។ ទីផ្សារ​ភាគហ៊ុន​អនុញ្ញាត​ឲ្យ​មាន​ការ​រក​ឃើញ​តម្លៃ​ សម្រាប់​ភាគហ៊ុន​នៃ​សាជីវកម្ម និង​បម្រើ​ជា​ឧបករណ៍​វាស់​ស្ទង់​ សម្រាប់​សេដ្ឋកិច្ច​ទាំងមូល។ ដោយសារ​ចំនួន​អ្នកចូលរួម​ទីផ្សារ​ភាគហ៊ុន​ មាន​ចំនួន​ច្រើន ជារឿយ​ៗ​ គេ​អាច​ធានា​បាន​នូវ​តម្លៃ​សមរម្យ និង​កម្រិត​សាច់ប្រាក់​ងាយស្រួល​ខ្ពស់ ខណៈ​ដែល​អ្នក​ចូលរួម​ទីផ្សារ​ផ្សេងៗ ​ប្រកួតប្រជែង​គ្នា​ក្នុង​តម្លៃ​ដ៏​ល្អ​បំផុត។

នៅសហរដ្ឋអាមេរិក និយតករសំខាន់ៗ​រួមមាន គណៈកម្មការ​មូលបត្រ (SEC) និងអ្នក​ចូលរួម​ទីផ្សារ ក្រោមការត្រួតពិនិត្យ​របស់អាជ្ញាធរ​និយតកម្ម​ឧស្សាហកម្ម​ហិរញ្ញវត្ថុ (FINRA)។ ដោយសារ​ទីផ្សារ​ភាគហ៊ុន​ប្រមូល​ផ្ដុំ​អ្នក​ចូលរួម ​ទីផ្សារ​រាប់រយ​រាប់ពាន់​នាក់​ដែល​មាន​បំណង​ចង់​ទិញ និង​លក់​ភាគហ៊ុន វា​ធានា​នូវ​កា​អនុវត្ត​តម្លៃ​ត្រឹមត្រូវ និង​តម្លាភាព​ក្នុង​ប្រតិបត្តិការ។

របៀប​ដែល​ទីផ្សារ​ភាគហ៊ុន​ ដំណើរការ​បាន

សរុប​មក ទីផ្សារ​ភាគហ៊ុន ​ផ្ដល់​នូវ​បរិយាកាស​សុវត្ថិភាព និង​បទប្បញ្ញត្តិ​ដែល​អ្នក​ចូលរួម​ក្នុង​ទីផ្សារ​អាច​ធ្វើ​ប្រតិបត្តិការ​ក្នុង​ភាគហ៊ុន និង​ឧបករណ៍​ហិរញ្ញវត្ថុ​ ដែល​មាន​សិទ្ធិ​ផ្សេង​ទៀត​ដោយ​ទំនុក​ចិត្ត ជាមួយ​នឹង​ហានិភ័យ​ប្រតិបត្តិការ​ទាប។ ដំណើរការ​ក្រោម​ច្បាប់​កំណត់​ ដូច​មាន​ចែង​ដោយ​និយតករ ទីផ្សារ​ភាគហ៊ុន​ដើរ​តួ​ជា​ទីផ្សារ​ចម្បង និង​ទីផ្សារ​បន្ទាប់បន្សំ។

ជា​ទីផ្សារ​ចម្បង ទីផ្សារ​ភាគហ៊ុន ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចេញ និង​លក់​ភាគហ៊ុន​របស់​ពួកគេ ​ទៅ​ កាន់​សាធារណជន​ទូទៅ​ ជា​លើកដំបូង តាម​រយៈ​ដំណើរការ​នៃ​ការ​បោះ​ផ្សាយ ​លក់​មូលបត្រ​ជា​សាធារណៈ​ដំបូង (IPO)។

សកម្មភាព​នេះ ​ជួយ​ក្រុមហ៊ុនបង្កើន​ដើមទុន​ចាំបាច់ ​ពី​អ្នក​វិនិយោគ។ វា​មានន័យថា ក្រុមហ៊ុន​មួយ​បាន​បែងចែក​ខ្លួន​ ​ទៅ​ជា​ភាគហ៊ុន​មួយ​ចំនួន។ ឧទាហរណ៍ ២០ លានហ៊ុន ហើយ​លក់​ផ្នែកមួយ​នៃ​ភាគហ៊ុន​ទាំងនោះ ៥ លានហ៊ុន ដល់​សាធារណជន​ក្នុង​តម្លៃមួយគឺ ១០ ដុល្លារ​ក្នុង​មួយ​ហ៊ុន។

ដើម្បីសម្របសម្រួលដំណើរការនេះ ក្រុមហ៊ុនត្រូវការទីផ្សារមួយ ដែលភាគហ៊ុនទាំងនេះ​​ អាចត្រូវបាន​លក់។ ទីផ្សារនេះត្រូវបានផ្តល់ដោយផ្សារហ៊ុន។ ប្រសិនបើអ្វីៗដំណើរការ​ទៅតាមផែនការ នោះក្រុមហ៊ុននឹងលក់ភាគហ៊ុនចំនួន ៥លានហ៊ុន ដោយជោគជ័យក្នុងតម្លៃ ១០ ដុល្លារ ក្នុងមួយហ៊ុន និងប្រមូលថវិកាបានមកវិញចំនួន ៥០លានដុល្លារ។

វិនិយោគិន​នឹង​ទទួល​បាន​ភាគហ៊ុន​របស់​ក្រុមហ៊ុន ដែលពួកគេអាច​រំពឹងថា នឹងកាន់កាប់​សម្រាប់​រយៈពេល​ដែល​ពួកគេ​ពេញចិត្ត នៅ​ក្នុង​ការរំពឹងទុក​នៃការកើនឡើងតម្លៃភាគហ៊ុន និង​ប្រាក់​ចំណូល​សក្ដានុពល​ណាមួយ ​ក្នុង​ទម្រង់​នៃ​ការ​ទូទាត់​ភាគលាភ។ ផ្សារហ៊ុន​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល ​សម្រាប់​ដំណើរការ​បង្កើន​ដើម​ទុន​នេះ ហើយ​ទទួល​បាន​ថ្លៃ​សេវា​របស់​ខ្លួន​ពី​ក្រុមហ៊ុន និង​ដៃគូ​ហិរញ្ញវត្ថុ​របស់​ខ្លួន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រេងសាំងនៅ កម្ពុជា ធ្លាក់ថ្លៃទៀតហើយ ចុះប្រទេស អាស៊ាន ផ្សេងទៀតយ៉ាងណាដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ក្រោម​ប្រធានបទ“រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និង​ការ​បៀតបៀន​នៅ​ក្នុង​ពិភពការងារ”

ព័ត៌មានជាតិ៥ ម៉ោង មុន

ពិធីបុណ្យសមុទ្រលើកទី១១ ត្រៀមជិតរួចរាល់ហើយ សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​រឹងមាំ ដោយសារ​កម្ពុជាមាន «សន្តិភាព» និង «ស្ថិរភាពនយោបាយ» ដែល​រក​បាន​ពី​សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយ​ពី​ដំណើរ​ទស្សន​កិច្ច​សម្ដេចតេជោ ហ៊ុន សែន​នៅ​មជ្ឈិមបូព៌ា អ្នក​វិភាគ​មាន​សុទិដ្ឋិនិយម ចំពោះ​វិស័យនយោបាយ និងសេដ្ឋកិច្ច​កាន់​តែ​រឹងមាំ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋលេខាធិការក្រសួងព័ត៌មានលោក ជា ច័ន្ទបរិបូរណ៍ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលហ្គារី រ៉ូម៉ានី ក្រិក ស៊ីប

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ឆ្លងផុតជំងឺមហារីក អេង វ៉ាណង បែរជាមានជំងឺម្យ៉ាងទៀតគួរឱ្យបារម្ភ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ទីប្រឹក្សាលោក ត្រាំ ស្តីឲ្យ ហ្សេលេនស្គី ថា ស្លៀកពាក់មើលងាយអាមេរិក

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ពានអាកាសមរតកតេជោដំណាក់កាលទី២ គ្រោងបញ្ចប់ការសាងសង់ និងបើកឲ្យចរាចរណ៍នៅដើម​ខែមេសា ឆ្នាំ២០២៥

ព័ត៌មានជាតិ១៤ ម៉ោង មុន

មន្ទីរពេទ្យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម