ព័ត៌មានជាតិ
ត្រីប៉ាស៊ីអ៊ីប្រភេទធំៗ នៅខេត្តស្ទឹងត្រែងថ្ងៃនេះ មានតម្លៃចាប់ពីជាង២០ម៉ឺនដល់៤០ ម៉ឺនរៀល
ត្រីប៉ាសេអ៊ីជាប្រភេទត្រីកម្រ មានរស់ឈ្ងុយឆ្ងាញ់ពិសេស ដែលគេនិយមចូលចិត្ត មានតែនៅ ខេត្តស្ទឹងត្រែង អ្នកនេសាទប្រាប់ថា ប្រភេទត្រីធំៗ មានតម្លៃចាប់ពីជាង ២០ ម៉ឺនដល់ ៤០ ម៉ឺនរៀល។
អ្នកនេសាទម្នាក់បានបញ្ជាក់ថា កានេសាទសព្វថ្ងៃនេះមិនសូវបាននោះទេ ថ្ងៃណាក៏បាន ថ្ងៃខ្លះក៏មិនបាន ហើយភាគច្រើនជាប្រភេទត្រីប៉ាស៊ីអ៊ីតូចៗ ទម្ងន់ក្រោម១គីឡូ លក់ក៏មិនសូវបានតម្លៃ ដូចត្រីប៉ាស៊ីអ៊ីធំៗដែរ វាគ្រាន់តែមានតម្លៃខ្ពស់ជាងតម្លៃត្រីធម្មតាតែប៉ុណ្ណោះ។
អ្នកនេសាទរូបនេះបានបន្តទៀតថា ការនេសាទមិនសូវបានទេ ដោយសារតែមានទំនប់វារីអគ្គិសនីផ្នែកខាងលើ ធ្វើឱ្យត្រីមិនអាចចុះមកបានច្រើន ហើយដែលនេសាទបាននោះ អាចលក់បានតម្លៃពី ៣០ទៅ ៤០ម៉ឺនរៀល ទៅ តាមប្រភេទត្រីធំៗហើយអ្នកស្ទឹងត្រែងមិនសូវហ៊ានទិញហូបទេ បើលក់បានថ្លៃនោះ មានតែអ្នកមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្ត ដែលពួកគាត់ល្បីថាត្រីប៉ាស៊ីអ៊ីមានរសជាតិឆ្ងាញ់ទើបគេហ៊ានទិញ។
លោក បូ រ៉ា ជាអ្នកលក់ត្រីនៅ ផ្សារសាមគ្គីស្ទឹងត្រែងក៏បានឱ្យដឹងដែរថា ថ្ងៃនេះត្រីប៉ាស៊ីអ៊ី ទម្ងន់ ៣ ទៅ ៤ខាំ១គីឡូតម្លៃ៥ម៉ឺនរៀល ៧ខាំតម្លៃ ១០ ម៉ឺន ទៅ ១២ម៉ឺនរៀល អា១គីឡូ ដល់ ១គីឡូកន្លះ ២០ទៅ ២៥ម៉ឺនរៀល ២គីឡូ រហូតជាង២គីឡូ៣៥ ម៉ឺនរៀល ទៅ ដល់ ៤០ ម៉ឺនរៀលក៏មានដែរ ទៅតាមថ្ងៃមានត្រីអត់ត្រី។
ពាក់ព័ន្ធនឹងប្រភេទត្រីប៉ាសេអ៊ីដ៏កម្រនេះលោកទំនី រ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក៏បានធ្វើបទសម្ភាសបញ្ជាក់ឱ្យដឹងដែរថា:ត្រីប៉ាស៊ីអ៊ីនៅ ខេត្តស្ទឹងត្រែងយើងនេះមានការចរាចរណ៍ឡើងចុះពីររដូវ ហើយនៅ ពេលនេះ មានការថមថយភួរឱ្យមានការព្រួយបារម្ភ មួយពាក់ព័ន្ធនឹងរបបទឹក កត្តាមនុស្សមានកើនឡើង និងកត្តាធម្មជាតិដូចជារបបទឹក ដែលបានធ្វើឲ្យប្រភេទត្រីកម្រនេះមានការថយចុះ។
លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់បន្ថែមថា បើតាមការសង្កេតមើលឃើញថា ត្រីប៉ាស៊ីអ៊ីប៉ុន្មានឆ្នាំចុងក្រោយនេះ មានវត្តមាន និងការធ្វើចរាចរណ៍តិចមែនទែន ត្រីប៉ាស៊ីអ៊ីមានទាំងនៅ ឡាវមានទាំងនៅ កម្ពុជា ការធ្វើចរាចរណ៍ឆ្លងដែននឹងបន្លាស់ទី អាចមានឧបសគ្គ ក្នុងការចុះមកផ្នែកខាងក្រោម ហើយត្រីប៉ាស៊ីអ៊ីមានទាំងពីររដូវ រដូវទី១គឺចាប់ពីខែ ៥ខែ ៦ខែ ៧ ទៅត្រីប៉ាស៊ីអ៊ីជាប្រភេទកូនត្រីតូចៗ ដោយឡែករដូវទី ២ មានចាប់ពីខែ ១១ ខែ១២និងខែ១ ភាគច្រើនជាប្រភេទត្រីប៉ាស៊ីអ៊ីធំៗ មានអាចំទង់ និងមួយគីឡូ ទៅ ជាងពីរគីឡូជាដើម។
លោកប្រធានបញ្ជាក់ថា ត្រីប៉ាស៊ីអ៊ីពុំមានតម្លៃជាក់លាក់នោះទេ ត្រីប៉ាស៊ីអ៊ីដែលមានទំហំធំទៅ គាត់លក់ចាប់ពី ១៥ ម៉ឺន២០ម៉ឺនទៅ ឬក៏ ៣០ ម៉ឺនទៅ តាមតម្រូវការរបស់អតិថិជន គេទៅ ទិញឬគេកម្មង់ទិញ បើមានតម្រូវការខ្លាំង ត្រីហ្នឹងវាឡើងថ្លៃដល់ ៤០ម៉ឺនអីចឹងទៅ ។ត្រីនេះតម្លៃ ៣០ម៉ឺន ៤០ម៉ឺនអ្នកដែលមានធនធានតិចតួចមិនហ៊ានទិញទេ អ្នកដែលមានធនធានសម្បូរហូរហៀរទើបហ៊ានទិញ។
ចុងក្រោយនេះលោកប្រធានមន្ទីរកសិកម្មបានធ្វើការអំពាវនាវដល់ពុកម៉ែជាពិសេសអ្នកនេសាទអូនឯងតែម្ដង កុំប្រើឧបករណ៍នេសាទល្មើសច្បាប់ ទន្ទឹមនឹងនេះសូមបងប្អូនអ្នកនេសាទចូលរួមជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលក្នុងការរក្សាការពារនូវធនធានជលផលដ៏កម្ររបស់យើងក្នុងពេលបច្ចុប្បន្ននេះធ្វើយ៉ាងម៉េចឲ្យវាមានវត្តមានបន្តទៅ ទៀតទុកសម្រាប់កូនចៅ ៗទៀត៕
អត្ថបទ៖ ងិនលីម
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១១ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ