ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ការផ្តល់ជំនួយដល់ឡាវ គឺជាការផ្តល់ជំនួយដល់បងប្អូន ដែលកំពុងមានសេចក្តីត្រូវការ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់ជំនួយជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ គឺជាការផ្តល់ជំនួយដល់បងប្អូន ដែលកំពុងមានសេចក្តីត្រូវការ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់បែបនេះ ទៅកាន់លោក Amphay Kindavong ឯករដ្ឋទូតឡាវប្រចាំនៅកម្ពុជា ដែលត្រូវបានអនុញ្ញាតឲ្យ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២១ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី។
នៅក្នុងជំនួបនោះលោក Amphay Kindavong ឯករដ្ឋទូតឡាវប្រចាំនៅកម្ពុជា បានជម្រាបជូនសម្ដេចតេជោ ថា លោកបានបំពេញបេសកម្មការទូតនៅកម្ពុជាជាង ៣ឆ្នាំមកហើយ។ ក្នុងរយៈពេលជាង ៣ ឆ្នាំមកនេះ លោកសូមគោរពថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ជូនចំពោះថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាផងដែរ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ធ្វើឲ្យការបំពេញបេសកកម្មកាទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យយ៉ាងធំធេង។
លោក Amphay Kindavong ក៏បានគោរពជម្រាប ជូនសម្ដេចតេជោហ៊ុនសែនថា រយៈពេលជាង ៣ឆ្នាំមកនេះ លោកបានសង្កេតឃើញថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានការអភិវឌ្ឍជាលំដាប់ ក្នុងន័យនេះហើយដែលលោកសូមគោរពសម្ដែង ការអបអរសាទរជូនចំពោះប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាជា ពិសេសសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
ជាមួយគ្នានោះដែរលោក Amphay Kindavong ក៏បានគោរពថ្លែងអំណរគុណ ចំពោះសម្ដេចតេជោផងដែរ ដែលបានផ្ដល់ជាជំនួយ ដល់ប្រជាជន និងរដ្ឋាភិបាលឡាវជាវ៉ាក់សាំង ជាឡាន ជាថវិកា រួមទាំងគ្រឿងបរិក្ខាពេទ្យផងដែរ។
លោកបានមានប្រសាសន៍ថា ប្រជាជន និងរដ្ឋាភិបាលឡាវ ពិតជាមានសេចក្តីរីករាយ និងដឹងគុណជាអនេកប្បការ។ ជាចុងក្រោយលោក Amphay Kindavong ក៏បានគោរពថ្លែង អំណរគុណជូនចំពោះសម្ដេចផងដែរ ហើយក៏បានសម្ដែងនូវការអបអរសាទរ ចំពោះជំនួបជ័យដែលទទួលបាន អំពីកិច្ចប្រជុំអាស៊ី-អឺរ៉ុប កន្លងមក និងបានជូនពរសម្ដេចតេជោ ឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ថែមទៀតនៅក្នុងការដឹកនាំអាស៊ាន ដែលកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២។
ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោក Amphay Kindavong ចំពោះពាក្យពេជ្រដ៏ល្អ ហើយក៏បានជម្រាបជូនលោក Amphay Kindavong ថា សម្ដេចសូមវាយតម្លៃខ្ពស់ចំពោះបេសកកម្មកាទូតរបស់លោក ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើការងារបានច្រើន ជាពិសេសចូលរួមចំណែក ក្នុងការពង្រីកពង្រឹងចំណងមិត្តភាព រវាងប្រទេសទាំងពីរ,កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធជំនួយ ដែលកម្ពុជាបានជូនទៅប្រជាជន និងរដ្ឋាភិបាលឡាវនោះ សម្ដេចតេជោមានប្រសាសន៍ថា នោះគឺជាជំនួយជួយដល់បងប្អូន នៅពេលដែលបងប្អូនមានការលំបាក និងសេចក្តីត្រូវការ។ ជាទីបញ្ចប់សម្តេចតេជោ ក៏បានជូនពរដល់លោក Amphay Kindavong ទទួលបានជោគជ័យជា បន្តបន្ទាប់ទៀត ក្នុងបេសកកម្មរបស់លោក៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ