សន្តិសុខសង្គម
ឱ្យតែស្រវឹងប្រើហិង្សា ណែនាំមិនស្ដាប់ ប៉ូលិសចាប់ប្ដីបញ្ជូនទៅសាលាដំបូង
ខេត្តរតនគិរី៖ បុរសជាប្តីបានប្រើអំពើហិង្សាក្នុងគ្រួសារវាយប្រពន្ធនឹងអង្គត់ឧស បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ ត្រូវបាន អធិការដ្ឋានគរបាលស្រុកអណ្ដូងមាស កសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្ត នៅ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ នេះ។ ករណីនេះបានកើតឡើង នៅ ចំណុចខ្ទមចាំចម្ការរបស់ជនរងគ្រោះ ស្ថិតនៅ ភូមិតាំងសេ ឃុំញ៉ាងស្រុកអណ្ដូងមាស។

លោក សោម ចាន់ណារ៉ា អធិការនគរបាលស្រុកអណ្តូងមាស បានឱ្យ “កម្ពុជាថ្មី” ដឹងនៅ ថ្ងៃទី ១៧ ខែធ្នូនេះថា ក្រោយពីលោកបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញបានសហការ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំញ៉ាង និងប្រជាការពារភូមិ បានចុះទៅ ដល់កន្លែងកើតហេតុ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពី លោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

លោកបានឱ្យដឹងបន្ថែមថា សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កឈ្មោះ អែម សុជាតិ ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើតនៅ ភូមិសន្ទិជ ឃុំដងក្តារ ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅ ទីតាំងខាងលើ។
ឈ្មោះ អែម សុជាតិ បានវាយប្រពន្ធនឹងអង្គត់ឧសចំក្បាល បណ្តូលឱ្យបែកហូរឈាមជាច្រើន។ ជនបង្កនេះ ឱ្យតែស្រវឹង គឺមានការគំរាមកំហែង និងបង្កហិង្សា លុះពេលអ្នកជិតខាងហាមឃាត់ បែរជាវាយតប់គេទៀត និងធ្លាប់ទទួលការអប់រំពីមេភូមិចាស់ទុំ ព្រមទាំងធ្វើកិច្ចសន្យានៅ រដ្ឋបាលប៉ុស្តីម្តងរួចមកហើយ ប៉ុន្តែមិនរាងចាលឡើយ។

លោកអធិការបញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ សល់ កេង អាយុ ៣២ ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ។
បច្ចុប្បន្ន ជនបង្កត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅ អធិការដ្ឋានគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្ត នៅ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ នេះ៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ