Connect with us

ព័ត៌មានជាតិ

អាវុធ រួមទាំងសម្ភារៈយោធារបស់អាមេរិក ត្រូវបានប្រមូល នឹងកម្ទេចចោល ពេលខ្លីខាងមុខ

បានផុស

នៅ

ដោយយោងតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា អាវុធគ្រប់ប្រភេទ រួមទាំងសម្ភារៈយោធាផ្សេងៗដែលជាផលិតផលមកពីសហរដ្ឋអាមេរិក ត្រូវបានប្រមូលជាបន្តបន្ទាប់ ហើយនឹងធ្វើការកម្ទេចចោល នាពេលដ៏ខ្លីខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅ កាន់អ្នកសារព័ត៌មាន ក្នុងឱកាសបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ (ភ្នំជុំរីករាយ)​ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ​នៅ ព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១នេះ ​សម្ដេចពិជ័យសេនា​ ទៀ បាញ់ មានប្រសាសន៍ថា ការ​ប្រមូល​នូវអាវុធ​ និងសម្ភារៈយោធារបស់អាមេរិក កំពុងដំណើរការហើយ ក្នុងនោះក៏មានអាវុធមួយចំនួនមានសភាពចាស់ មិន​អាចប្រើប្រាស់បាន ហើយមានតិច​ណាស់ ​ដែលអាចនៅ ប្រើបាន។ បើតាមសម្ដេច ពិជ័យសេនា កន្លងមកក្រសួងការពារជាតិបានទុកដាក់ក្នុងឃ្លាំង​ ឬនៅក្នុងសារមន្ទីរ ប៉ុន្តែបច្ចុប្បន្នគ្រប់អង្គភាពកំពុងប្រមូល ដើម្បីត្រួតពិនិត្យពីចំនួន ដើម្បី​រក្សាទុក ​ឬបំផ្លាញ់ចោល តាមជាក់ស្ដែង។ 

សម្ដេចពិជ័យសេនាអះអាងថា អាវុធ ​និងគ្រឿងសម្ភារៈសិកទាំងអស់ កាលណា​ដល់​អាយុកាលខូចហើយ យើងតែងតែ​ធ្វើការ​បំផ្លាញជាបន្តបន្ទាប់។ សម្តេចពិជ័យសេនាបញ្ជាក់ថា បើអាមេរិកមិនលក់អាវុធមកឱ្យកម្ពុជាទៀត ​នឹងកាន់តែល្អហើយ ដោយ​រាជរដ្ឋាភិបាលបច្ចុប្បន្នមិនដែលទិញអាវុធពីអាមេរិកទេ ហើយអាវុធមាននៅ សល់នេះ គឺ​ជាអាវុធប្រមូលពីសម័យសង្គ្រាមឆ្នាំ ១៩៧០​ ដោយជំនាន់ លន់ នល់ យកមកប្រើប្រាស់ ហើយនៅ សល់បាតឃ្លាំង​។ ដោយឡែក អាវុធមួយចំណែកទៀត ​បានពីប្រភពនៃភាគីប្រយុទ្ធណាមួយ​ ប៉ុន្តែក៏មិន​បានប្រើប្រាស់ដែរ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះការប្រកាសរបស់សហរដ្ឋអាមេរិក ដែលសម្រេចអំពីការរឹតត្បិតការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា។ ឆ្លើយតបបញ្ហានេះ សម្តេចតេជោបានអរគុណសហរដ្ឋអាមេរិក ដោយសារការសម្រេចរបស់សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធ និងសម្ភារៈយោធាមកកម្ពុជានាពេលនេះ គឺបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់សម្ដេច កាលពីឆ្នាំ ១៩៩៤ ដែលនៅ ពេលនោះ សម្ដេចបានធ្វើការសម្រេចចិត្ត មិនធ្វើការផ្លាស់ប្តូរប្រព័ន្ធអាវុធកម្ពុជា ទៅ ទិញប្រព័ន្ធអាវុធអាមេរិក។ 

សម្តេចតេជោបានដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅ រក្សាទុកក្នុងឃ្លាំង ឬយកទៅ កម្ទេចចោល តាមការជាក់ស្តែង”។

បើតាមសម្តេចតេជោ ហ៊ុន សែន អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិកជាច្រើន បានចាញ់សង្រ្គាម ដូចជាក្នុងរបបសាធារណខ្មែររបស់ លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធអាវុធអាមេរិក និងបាននាំចូលអាវុធជាច្រើនមកកម្ពុជា ហើយធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅ នេះ រហូតមកដល់បច្ចុប្បន្ននេះ។ ថ្មីៗនេះទៀតសោត គឺអ្នកប្រើប្រព័ន្ធអាវុធអាមេរិក ក៏បានចាញ់សង្រ្គាម នៅ អាហ្គានីស្ថាន៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៣ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម