Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែនព្រមានថា ការឈ្លានពានរបស់រុស្ស៊ី អាចបង្កជា សង្គ្រាមលោកលើកទី៣

បានផុស

នៅ

រដ្ឋមន្ត្រីនៃ​រដ្ឋាភិបាល​អ៊ុយក្រែន ​បាន​ព្រមាន​ថា ការ​ឈ្លាន​ពានពេញទំហឹង​របស់​រុស្ស៊ី ​លើ​អ៊ុយក្រែន​ នឹង​រាលដាលទៅជា​ជម្លោះ​​សាកល ហើយ​អាច​បង្កជា​សង្រ្គាម​លោក​លើក​ទី​៣។

A full Russian invasion of Ukraine would spread global conflict and could be the spark that causes World War Three, a Ukrainian government minister has warned. Pictured: Russian tanks take part in a military drills at Molkino training ground in the Krasnodar region, Russia, Tuesday, December 14, 2021
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Yuliia Laputina រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជនបាននិយាយថា ប្រទេសរបស់លោកស្រី បានត្រៀមរួចជាស្រេចដើម្បីការពារខ្លួន ប្រសិនបើទីក្រុងមូស្គូ បើកការវាយប្រហារមួយទៀតលើអ៊ុយក្រែន។

ប៉ុន្តែ​លោកស្រី​​ព្រមាន​ថា ផលវិបាក​នៃ​ការ​លុកលុយ​ដែល​បញ្ជា​ដោយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​មាន​ទំហំ​ធំ ហើយ​នឹង​មិន​អាចទប់ជាប់​ឡើយ​។

លោកស្រី​បាន​ប្រាប់ Sky News ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា “ប្រសិនបើរុស្ស៊ីឈ្លានពាន អ្នកដឹងហើយ អ្នកក៏គួរតែយកចិត្តទុកដាក់ចំពោះតំបន់បាល់កង់ផងដែរ។ អ្វី​ដែល​រុស្ស៊ី​កំពុង​ធ្វើ​នៅ​ពេល​នេះ​ក្នុង​ប្រទេស​ស៊ែប៊ី ពួកគេ​ព្យាយាម​បង្ក​ស្ថានការណ៍​នៅ​តំបន់​បាល់កង់។ ប៉ុន្តែ យើង​ក៏​គិត​ដល់​ការ​ចាប់​ផ្ដើម​នៃ​ សង្គ្រាម​លោក​លើក​ទី​បីផងដែរ”។

Yuliia Laputina, the minister for veterans affairs (pictured in August), said that her country was prepared to defend itself should Moscow launch another attack on Ukraine
លោកស្រី Yuliia Laputina រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន អ៊ុយក្រែន

ការអត្ថាធិប្បាយរបស់លោកស្រីបានកើតឡើង ចំពេលដែលមេដឹកនាំសហភាពអឺរ៉ុប ព្រមានរុស្ស៊ីថា សកម្មភាពអរិភាពប្រឆាំងនឹងអ៊ុយក្រែន នឹងជួបប្រទះផលវិភាគ។

ទន្ទឹមនោះ រុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបញ្ជូនអ្នកចរចារបស់រដ្ឋាភិបាល ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ស្តីពីការធានាសន្តិសុខដែលខ្លួនកំពុងស្វែងរក ដើម្បីដោះស្រាយវិបត្តិជុំវិញអ៊ុយក្រែន។

Russian troops take part in drills at the Kadamovskiy firing range in the Rostov region in southern Russia, Tuesday, December 14, 2021

គួរបញ្ជាក់ថា រុស្សីបានចល័តទ័ពប្រហែល៧០,០០០នាក់​ ទៅកាន់ព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ខណៈមន្ត្រីខ្លះលើកឡើងថា វាមានរហូតដល់ទៅ១០០,០០០នាក់ឯណោះ ប៉ុន្តែទីក្រុងមូស្គូបានបដិសេធថា ខ្លួនមិនមានផែនការវាយប្រហារអ៊ុយក្រែនដូចកាលពីឆ្នាំ២០១៤ នៅពេលខ្លួនកាត់យកឧបទ្វីប Crimea ទេ។

រុស្ស៊ីនិយាយថា ខ្លួនមានអារម្មណ៍រងការគំរាមកំហែង ដោយសារតែការបង្កើនទំនាក់ទំនងរវាងអង្គការណាតូ និងអ៊ុយក្រែន ដែលចង់ចូលរួមសម្ព័ន្ធភាពជាមួយគ្នា និងលទ្ធភាពនៃកាំជ្រួចមីស៊ីលរបស់ណាតូ ដែលត្រូវបានដាក់ពង្រាយប្រឆាំងនឹងខ្លួននៅលើដីអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អង់គ្លេស ព្រមាន រុស្ស៊ី ប្រឈមផលវិបាក បើឈ្លានពានអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម