Connect with us

ព័ត៌មានជាតិ

មេ​ចុងភៅ ​ដែល​មាន​ដុង​នៃ​ការ​ចម្អិនម្ហូប​អាហារ​តាំងពី​កុមារភាព​ផល្លី​អាយុ​២៩​ឆ្នាំ​ជា​មេ​ចុងភៅ​នៅ​ភោជនីយដ្ឋាន​ជប៉ុន​ហ្វូ​មី​ហ្សិ​ន​(Fumizen)

បានផុស

នៅ

​​​លោក​ផល្លី​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កែប​និង​​បាន​ធំធាត់​ឡើង​នៅ​ក្នុង​គ្រួសារ​ជា​​អ្នក​នេសាទ​។​នៅ​ក្នុង​វ័យ​កុមារភាព​​លោក​​ផល្លី​បាន​ចង​ចាំ​ថា​​ម្ហូប​ដែល​ម្តាយ​របស់​លោក​តែង​តែ​ចម្អិន​ឲ្យ​លោក​និង​ក្រុមគ្រួសារ​ទទួល​ទាន​ជា​រៀង​រាល់​ថ្ងៃ​​គឺ​អាហារ​សមុទ្រ​បំពង​។

​​​​​​​​លោក​ផ្ទាល់​ក៏​មាន​ចំណង់​ចំណូល​ចិត្ត​លើ​ការ​ចម្អិន​ម្ហូប​សម្រាប់​គ្រួសារ​របស់​លោក​​តាំង​តែ​​កុមារ​ភាព​មក​ម្លេះ​​ហើយ​ពេល​នោះ​ហើយ​ដែល​​លោក​បាន​ដឹង​ថា​លោក​មាន​​បំណង​ចង់​ក្លាយ​ជា​មេ​ចុង​ម្នាក់​នៅ​ថ្ងៃ​អនាគត​។​ចាប់​តាំងពី​ពេល​នោះ​មក​​លោក​បាន​ព្យាយាម​ដុស​ខាត់​ជំនាញ​របស់​លោក​ដោយ​ការ​ចម្អិន​ម្ហូប​ឲ្យ​មិត្ត​ភក្តិ​របស់​លោក​​គ្រប់​ពេល​ដែល​លោក​ទំនេរ​ពី​កា​រងារ​​។

​​​លោក​​ផល្លី​បាន​បន្ត​ខិត​ខំប្រឹង​ប្រែង​ធ្វើ​ការ​ងារ​អស់​ពី​កម្លាំង​កាយ​ចិត្ត​​ដើម្បី​សម្រេច​ក្តី​​សុ​បិ​ន្ត​របស់​លោក​​ហើយ​ទីបំផុត​​ក្តី​សុ​បិ​ន្ត​ក៏​បាន​ក្លាយ​ជា​ការពិត​ដោយ​លោក​បាន​ក្លាយ​ជា​មេ​ចុង​ភៅ​ដែល​ពេញ​ដោយ​សមត្ថភាព​ម្នាក់​នៅ​អាយុ​២៧​ឆ្នាំ​​។​​កាល​ពី​៤​ឆ្នាំ​មុន​​លោក​បាន​សម្រេច​ចិត្ត​ប្តូរ​ទៅ​រស់​នៅ​ខេត្ត​សៀម​រាប​​ដើម្បី​បន្ត​បង្កើន​​ចំណេះដឹង​និង​ជំនាញ​​នៃ​ការ​ធ្វើ​ម្ហូប​របស់​លោក​​ដែល​ក្រោយ​មក​លោក​ក៏​ទទួល​បាន​ការងារ​នៅ​ក្នុង​ភោជនីយដ្ឋាន​ជប៉ុន​ដ៏​ល្បី​មួយ​ឈ្មោះ​​ហ្វូ​មី​ហ្សិ​ន​។

​​​​​​​​មេ​ចុងភៅ​ផល្លី​បាន​និយាយ​ថា​៖​«​មូល​ហេតុ​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ប្តូរ​មក​ខេត្ត​សៀម​រាប​ពីព្រោះ​សៀម​រាប​ជា​តំបន់​ទេសចរណ៍​មួយ​ដ៏​មាន​សក្តានុពល​​ជាមួយ​នឹង​រមណីយដ្ឋាន​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​នានា​ដ៏​សំបូរ​បែប​ដែល​ជា​ទី​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​ខ្ញុំ​​​ក្នុង​ការ​​ដុសខាត់​ជំនាញ​​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​»​។

​លោក​​ផល្លី​បាន​​បង្ហាញ​ពី​អារម្មណ៍​រំភើប​ថា​៖​«​ខ្ញុំ​ពិត​ជា​មាន​សេចក្តី​រីករាយ​​ខ្លាំង​ណាស់​ដែល​ទទួល​បាន​ឱកាស​ទៅ​សិក្សា​ពី​បច្ចេក​ទេស​នៃ​ការ​ធ្វើ​ម្ហូប​ជប៉ុន​ជាមួយ​នឹង​គ្រូ​ជំនាញ​​ឯ​ប្រទេស​ជប៉ុន​។​វា​ជា​បទពិសោធន៍​ដ៏​ធំធេង​មួយ​សម្រាប់​ខ្ញុំ​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បាន​មើល​ឃើញ​ពី​ទស្សនៈវិស័យ​​មួយ​ជ្រុង​ទៀត​អំពី​សិ​ល្បះ​នៃ​ការ​ធ្វើ​ម្ហូប​របស់​ប្រទេស​និង​សាសន៍​ផ្សេង​ទៀត​»​។

​ក្រៅពី​ជំនាញ​ដ៏​មាន​ថ្វីដៃ​លើ​ការ​ធ្វើ​ម្ហូប​​លោក​ខាង​លិច​លោក​​ផល្លី​​ក៏​ទទួល​បាន​ជំនាញ​ដ៏​ពិសេស​មួយ​ទៀត​គឺជា​រៀបចំ​និង​ធ្វើ​ម្ហូប​ជប៉ុន​ស្រស់ៗ​ពី​ការ​សិក្សា​​ក្នុង​ប្រទេស​ជប៉ុន​ផ្ទាល់​។​លោក​បាន​បន្ថែម​ថា​៖​​«​ខ្ញុំ​យល់​ថា​​ការ​ចម្អិន​ម្ហូប​អ៊ឺរ៉ុប​និង​ម្ហូប​ជប៉ុន​មាន​ភាព​ងាយ​ស្រួល​​ក្នុង​រៀន​​ប្រសិន​បើ​អ្នក​យល់​ពី​អត្ថន័យ​និង​គំនិត​នៃ​មុខ​ម្ហូប​នីមួយៗ​​​និង​មាន​ចំណង់​ចំនូល​ចិត្ត​លើ​ការ​ធ្វើ​វា​»​។​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ខ្លាំង​នោះ​គឺ​ម្ហូប​ជប៉ុន​ភាគ​ច្រើន​រួម​បញ្ចូល​ធាតុ​និង​គ្រឿង​ផ្សំ​ជាច្រើន​មុខ​ចូល​គ្នា​​និង​តែង​​ផ្តោត​​លើ​អនាម័យ​ជា​សំខាន់​។​ប្រាកដ​ណាស់​ម្ហូប​ជប៉ុន​ត្រូវ​បាន​សម្គាល់​ថា​ជា​ម្ហូប​មួយ​ដែល​ផ្តល់​តុល្យភាព​នៃ​គ្រឿង​ផ្សំ​ក្នុង​បរិមាណ​តិច​​ដើម្បី​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​​ជាមួយ​នឹង​ការ​រក្សា​អនាម័យ​ខ្ពស់​។​ម្ហូប​ជប៉ុន​ផ្សំ​ឡើង​ពី​បាយ​ទឹក​ជ្រលក់​សាឡាដ​សាច់​​និង​បន្ថែម​ដោយ​បន្លែ​បៃតង​​រាល់​ការ​ទទួល​ទាន​ម្តង​។

​​​​​​ឯ​ប្រទេស​ជប៉ុន​លោក​​ផល្លី​បានទទួល​នូវ​បទពិសោធន៍​ដ៏​ថ្មីស្រឡាង​ដែល​លោក​មិន​ដែល​ធ្លាប់​បាន​ជួប​ពី​មុន​មក​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​លោក​កាន់​តែ​ពេញ​ចិត្ត​នឹង​ចំណង់​ចំណូល​ចិត្ត​ធ្វើ​ម្ហូប​របស់​លោក​កាន់​តែ​ខ្លាំង​ថែម​ទៀត​។​​លោក​បាន​ឲ្យ​ដឹង​ថា​៖​«​នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ទីក្រុង​តូ​ក្យូ​ខ្ញុំ​ពិត​ជា​ស្ងប់​ស្ងែ​ង​ចំពោះ​ប្រជាជន​និង​វប្បធម៌​របស់​ប្រទេស​ជប៉ុន​ខ្លាំង​ណាស់​។​ខ្ញុំ​បាន​ទទួល​នូវ​បទពិសោធន៍​ល្អ​ជា​ច្រើន​​ជាពិសេស​គឺជា​ការ​រៀប​ចំ​ម្ហូប​ជប៉ុន​ស្រស់​តែម្តង​។​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចំណង់​ចំណូល​ចិត្ត​​និង​ទេពកោសល្យ​នៃ​ការ​ធ្វើ​ម្ហូប​របស់​លោក​​ផល្លី​កាន់​តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​រៀប​ចំ​ម្ហូប​ជូន​ដល់​ភ្ញៀវ​របស់​លោក​។​«​ក្តី​រំភើប​​របស់​ខ្ញុំ​គឺ​ការ​រៀប​ចំ​ម្ហូប​ស្រស់​ជូន​ដល់​អតិថិជន​របស់​យើង​ឯ​ភោជនីយដ្ឋាន​ហ្វូ​មី​ហ្សិ​ន​។​​ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​បាន​ទទួល​នូវ​អារម្មណ៍​និង​បរិយាកាស​នៃ​ប្រទេស​ជប៉ុន​តាម​រយៈ​ការ​ទទួល​ទាន​ម្ហូប​ជប៉ុន​ក្នុង​ទឹក​ដី​សៀម​រាប​នៃ​ប្រទេស​កម្ពុជា​»​។

​បច្ចុប្បន្ននេះ​លោក​​ផល្លី​ជា​មេ​ចុង​ភៅ​ម្នាក់​ក្នុង​ភោជនីយដ្ឋាន​ជប៉ុន​មួយ​ឈ្មោះ​ហ្វូ​មី​ហ្សិ​ន​​ក្នុង​សណ្ឋាគារ​ឌឹ​អេ​វឺ​រៀ​ដែល​ស្ថិត​នៅ​ចំណុច​កណ្តាល​នៃ​ទីក្រុង​សៀម​រាប​។

​​​​​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​ប្រាប់​ដោយ​ភាព​ជឿជាក់​ថា​«​ហ្វូ​មី​ហ្សិ​ន​គឺជា​ភោជនីយដ្ឋាន​ដែល​មាន​មួយ​គ្មាន​ពីរ​និង​ខុស​ប្លែក​ពី​ភោជនីយដ្ឋាន​ជប៉ុន​ផ្សេងៗ​ទៀត​ដោយ​សារ​តែ​​ហ្វូ​មី​ហ្សិ​ន​ផ្តល់​ជូន​តែ​គ្រឿង​ផ្សំ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ទាំង​បាយ​សាច់​​បន្លែ​និង​ទឹក​ជ្រលក់​ដែល​នាំចូល​ផ្ទាល់​មក​ពី​ប្រទេស​ជប៉ុន​»​។

​​ភោជនីយដ្ឋាន​ហ្វូ​មី​ហ្សិ​ន​ក្នុង​ខេត្ត​សៀម​រាប​គឺជា​សាខា​ដំបូង​គេ​បង្អស់​ដែល​ត្រូវ​បាន​បើក​ដំណើរ​ការ​ក្រៅ​ប្រទេស​ជប៉ុន​​និង​កំពុង​បម្រើ​ជូន​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរ​ជា​តិ​នូវ​ភោ​ជនី​អាហារ​ដ៏​ល្អ​ឥត​ខ្ចោះ​លើ​​ទឹក​ដី​អង្គរ​។​​ភោជនីយដ្ឋាន​ក៏​បម្រើ​ជូន​នូវ​មុខ​ម្ហូប​ដ៏​ពិសេស​គឺ​តុ​ន​កាក់​ស្សឹ​ដែល​ជា​មុខ​ម្ហូប​រួម​ផ្សំ​ដោយ​សាច់​ជ្រូក​បំពង​ស្រួយ​​​ជ្រលក់​នឹង​ទឹក​ជ្រលក់​តុ​ន​កាក់​ស្សឹ​ទទួល​ទាន​ជាមួយ​នឹង​បាយ​​បន្លែ​សាឡាដ​ស្ពៃក្តោប​ដែល​ត្រូវ​បាន​រក​ឃើញ​និង​មាន​ដើម​កំណើត​នៅ​ក្នុង​ទស្សវត្ស​ទី​១៩​ហើយ​បាន​ក្លាយជា​ម្ហូប​ដ៏​ល្បី​របស់​ប្រទេស​ជប៉ុន​មក​ដល់​សព្វ​ថ្ងៃ​។

​​​​​​ភោជនីយដ្ឋាន​ហ្វូ​មី​ហ្សិ​ន​ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​មក​ហើយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សណ្ឋាគារ​Hotel​New​Otani​​ដ៏​ទំនើប​និង​ទាន់​សម័យ​​ក្នុង​តំបន់​ជិ​យុ​ដាក់​គឹ​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។​​​សណ្ឋាគារ​មួយ​នេះ​បាន​ក្លាយ​ជា​ស​ណ្ឋា​ការ​ជាទី​ពេញចិត្ត​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​និង​តារា​ល្បីៗ​និង​បាន​បន្ត​រៀប​ចំ​​ប្រអប់​បាយ​ថ្ងៃ​បិ​ន​តុ​​រហូត​មក​ដល់​សព្វ​ថ្ងៃ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម