Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែក​នេះ កម្ពុជា​-​ថៃ នឹង​បើក​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី JC លើក​ទី​១១

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២១ ស្អែក​នេះ កម្ពុជា​-​ថៃ នឹង​បើក​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី (JC) លើក​ទី​១១ ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​សហប្រធាន គឺ​លោក ដន ប្រា​ម៉ាត់​វី​ណៃ (Don Pramudwinai) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃ​ព្រះរាជាណាចក្រ​ថៃ ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស នា​រសៀល​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ (JC) លើក​ទី​១១​នេះ នឹងធ្វើ​ឡើង​ក្រោម​មូលបទ “​សន្តិភាព វិបុលភាព ស្តារឡើងវិញ​ទាំងអស់គ្នា​” ហើយ​នៅក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ នឹង​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កំណត់ហេតុ​កិច្ចប្រជុំ JC លើក​ទី​១០ កាលពី​ឆ្នាំ​២០១៦ និង​ពិភាក្សា​លើ​ទិដ្ឋភាព​នានា នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រ​ទស​ទាំងពីរ ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី ក្នុង​គោលបំណង​បន្ត​ពង្រឹង និង​លើកកម្ពស់​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ និង​គ្រប់​ជ្រុងជ្រោយ​រវាង​ព្រះរាជាណាចក្រ​ទាំងពីរ ដើម្បី​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ក្រោយពី​វិ​ប​តិ្ត​កូ​វីដ​-១៩​។

គួរ​រំលឹក​ថា ដើម្បី​ឲ្យ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី (JC) លើក​ទី​១១ ប្រព្រឹត្តិទៅបាន​ដោយ​រលូន កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង​កំណត់ហេតុ (Record of Discussion) នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ស្តីពី​កិច្ចប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ (JC) ត្រូវបាន​រៀបចំឡើង​ផងដែរ ដែល​កិច្ចប្រជុំ​នោះ ដឹកនាំ​ដោយ​លោកស្រី សឿង រដ្ឋ​ចា​វី រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តាម​ប្រព័ន្ធ​វីដេអូ​។

អង្គ​ប្រជុំបាន​ពិភាក្សា​លើ​កំណត់ហេតុ នៃ​កិច្ចប្រជុំ និង​ផ្តល់​ធាតុ​ចូល តាម​ចំណុច​ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់​អន្តរក្រសួង​ជំនាញ​នីមួយៗ ដើម្បី​ត្រៀម​ចូលរួម​កិច្ចប្រជុំ JC លើក​ទី​១១ នេះ​។ នៅក្នុង​កិច្ចប្រជុំ​នោះ ក៏មាន​ការស្នើ​បញ្ចូល​នូវ​ពាក្យពេជន៍ និង​កថាខណ្ឌ​មួយចំនួន ក្រោម​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​កម្ពុជា ក៏ដូចជា​ដោះស្រាយ​បញ្ហា ដែល​នៅ​សេសសល់​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ជីវិតកម្សាន្ដ២ នាទីutes មុន

លេចវត្តមានតារាភាពយន្តជើងចាស់ ទូច វលក្ខណ៍ មកស្រុកខ្មែរ ក្រោយបាត់មុខពីសិល្ប:យូរឆ្នាំ

សន្តិសុខសង្គម១០ នាទីutes មុន

ឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំ ក្រោយដឹកនារីម្នាក់ចេញពីផ្ទះទៅចូលរួមខួបកំណើតមិត្តភ័ក្ដិ ដោយមិនប្រាប់សាច់ញាតិ

ជីវិតកម្សាន្ដ១៦ នាទីutes មុន

អ្នកដឹកនាំរឿង «Squid Game» ប្រាប់ហេតុផលជ្រើសតួពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទមកសម្ដែង

ព័ត៌មានជាតិ១៨ នាទីutes មុន

អង្គុយជុំគ្នាអាំងភ្លើងបំបាត់រងានាពេលព្រឹក នៅតែជាទម្លាប់មួយរបស់ជនជាតិដើមភាគតិចមួយចំនួននៅក្នុងខេត្តរតនគិរី

Sokha Hotels

ព័ត៌មានពេញនិយម