ព័ត៌មានអន្ដរជាតិ
UNICEF៖ ការបិទសាលារៀន ត្រូវតែជាជម្រើសចុងក្រោយក្នុងការប្រយុទ្ធជាមួយ អូមីក្រុង
ប្រធានមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) លោកស្រី Henrietta Fore បាននិយាយថា “នៅពេលដែលការឆ្លងវីរុសបំប្លែងខ្លួន អូមីក្រុង ក្នុងសហគមន៍កើនឡើង ហើយវិធានការសុខភាពសាធារណៈដ៏តឹងរ៉ឹងក្លាយជាភាពចាំបាច់នោះ សាលារៀនត្រូវតែជាកន្លែងចុងក្រោយដែលត្រូវបិទ និងជាកន្លែងដំបូងគេដែលត្រូវបើកឡើងវិញ។

នាយកប្រតិបត្តិ UNICEF រូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការបិទសាលារៀនទូទាំងប្រទេស គួរតែត្រូវបានចៀសវាងនៅពេលណាដែលអាចធ្វើទៅបាន”។
លោកស្រី Fore លើកឡើងថា “ការបិទសាលាសាជាថ្មី នឹងក្លាយជាមហន្តរាយសម្រាប់កុមារ។ ភ័ស្តុតាងគឺច្បាស់ណាស់ថា ការបិទសាលារៀនទូទាំងប្រទេសដែលអូសបន្លាយពេលយូរ, ធនធានមានកំណត់សម្រាប់សិស្ស គ្រូ និងឪពុកម្តាយ, ហើយកង្វះខាតលទ្ធភាពទទួលបានការសិក្សាពីចម្ងាយ បានបំផ្លាញវឌ្ឍនភាពនៃការអប់រំជាច្រើនទសវត្សរ៍ និងធ្វើឲ្យកុមារភាពមិនអាចស្គាល់អ្វីបាន”។

លើសពីការបាត់បង់ការសិក្សា កុមារក៏បាត់បង់សុវត្ថិភាពសាលារៀន ការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃជាមួយមិត្តភ័ក្តិ ការទទួលបានការថែទាំសុខភាព និងអាហារូបត្ថម្ភប្រចាំថ្ងៃរបស់ពួកគេផងដែរ។ សិស្សសាលាជំនាន់នេះ អាចបាត់បង់សរុប១៧ទ្រីលានដុល្លារអាមេរិកក្នុងការរកចំណូលពេញមួយជីវិត។
យើងដឹងថា វិធានការបន្ធូរបន្ថយនៅតាមសាលារៀនមានប្រសិទ្ធភាព។ យើងត្រូវតែប្រើចំណេះដឹងនេះ ដើម្បីធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីឲ្យសាលារៀនបន្តបើក។ យើងក៏ត្រូវបង្កើនការវិនិយោគក្នុងការតភ្ជាប់ឌីជីថលផងដែរ ដើម្បីប្រាកដថាគ្មានកុមារណាម្នាក់ត្រូវបានទុកចោលនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ រដ្ឋធានីឥណ្ឌា បិទសាលារៀនជាថ្មី តែលើកនេះមិនមែនដោយសារកូវីដ

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច