សុខភាព
ខុសពីវីរុសដទៃ! អូមីក្រុង មានរោគសញ្ញាមួយ ចេញតែនៅពេលយប់ (មានវីដេអូ)
កាលពីយប់ថ្ងៃទី០៨ខែមករាឆ្នាំ២០២២ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានប្រកាសរកឃើញករណីវីរុសបំប្លែងខ្លួន អូមីក្រុង ឆ្លងក្នុងសហគមន៍ជាលើកដំបូង។

ករណីនេះ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរម្នាក់ អាយុ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានបញ្ជាក់បន្តថា តាំងពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ បុរសរូបនេះបានទៅទីតាំងនានាដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តកំពត ដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្ដ្រាលី មកដល់ភ្នំពេញនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២។

ទាក់ទងនឹងអូមីក្រុងដដែលនេះ បើងាកទៅឯក្រៅប្រទេសឯណោះវិញ ក្រុមវេជ្ជបណ្ឌិត បានបង្ហាញនូវរោគសញ្ញាមួយ ដែលចេញតែនៅពេលយប់ ហើយរោគសញ្ញានេះបង្ហាញថា អ្នកអាចនឹងឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មី អូមីក្រុង ហើយ។
វេជ្ជបណ្ឌិតនៅប្រទេសអាហ្រ្វិកខាងត្បូង ដែលជាកន្លែងវីរុសបំប្លែងថ្មីនេះត្រូវបានរកឃើញជាលើកដំបូង គឺបានគូសបញ្ជាក់អំពីរោគសញ្ញារបស់វីរុសនេះ ដែលក្រុមអ្នកវិទ្យាសាស្រ្តត្រូវការយល់ដឹងជាចាំបាច់។

នៅឯសន្និសីទមួយដែលកោះប្រជុំដោយនាយកដ្ឋានសុខភាពអាហ្រ្វិកខាងត្បូង លោកវេជ្ជបណ្ឌិត Unben Pillay បានកត់ត្រារោគសញ្ញាដែលអ្នកជំងឺ អូមីក្រុង រាយការណ៍ ខណៈមានសញ្ញាមួយដែលលេចឡើងតែនៅពេលយប់ នោះគឺ “ការបែកញើសមិនឈប់នៅពេលយប់”។
លោកក៏មើលឃើញអ្នកជំងឺអូមីក្រុង មានអាការក្អកស្ងួត ក្តៅខ្លួន អស់កម្លាំង និង ឈឺពេញរាងកាយផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ អ្នកវិទ្យាសាស្រ្តបញ្ជាក់ហើយ វ៉ាក់សាំង៣ដូស ទើបអាចយកឈ្នះ Omicron បាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ