Connect with us

នយោបាយ

សម្តេចតេជោ ៖ ពហុកីឡដ្ឋាន មរតកតេជោ ជាផលប្រយោជន៍មួយក្នុងចំណោមផលប្រយោជន៍ជាច្រើនបានពីទំនាក់ទំនងជាមួយចិន

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន​ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ចិន។ នៅក្នុងពិធីសម្ពោធនេះ សម្តេចតេជោ បានបញ្ជាក់ថា សមិទ្ធផលពហុកីឡដ្ឋាន មរតកតេជោនេះ គឺជាផលប្រយោ​ជន៍មួយក្នុងចំណោមផលប្រយោជន៍ជាច្រើនទៀតដែលបានពីទំនាក់ទំនងជិតស្និតជាមួយនឹងមហាយក្សចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះថា៖« ពហុកីឡាដ្ឋានជាតិមរតកតេជោនេះ គឺជាផលប្រយោ​ជន៍មួយក្នុងចំណោមផលប្រយោជន៍ជាច្រើនទៀត ដែលកម្ពុជាទទួលបាននៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគគ្រប់ជ្រុងជ្រោយ និងក្រោមគំនិតផ្តើមផ្តួច ខ្សែក្រវាត់ និងផ្លូវ។ ខ្ញុំមិនដឹងថា តើអ្នកដទៃគិតពីអី្វ? ខ្ញុំមិនយល់ទេ ក៏ប៉ុន្តែសម្រាប់កម្ពុជា គឺគិតបែបនេះហើយ»។

សូមបញ្ជាក់ថា  ពហុកីឡដ្ឋានជាតិមរតកតេជោ គឺបានកើតឡើងពីចំណងមិត្តភាព កម្ពុជា-ចិន ដែលជាជំនួយឥតសំណងពីមិត្តចិន ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ ។ វា គឺជាកីឡ​ដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិ​ការ​ណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក ពិសេស នឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម