Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម លេងធម៌ក្ដៅ ដាក់ទណ្ឌកម្មអ្នកមិនចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអំពាវនាវឲ្យដាក់ទណ្ឌកម្មលើជនណាដែលបដិសេធមិនចាក់វ៉ាក់សាំងការពារកូវីដដោយគ្មានហេតុផលត្រឹមត្រូវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ លោកនាយករដ្ឋមន្ត្រីបាននិយាយថា អាជ្ញាធរគួរតែបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យចាក់វ៉ាក់សាំង និងពិចារណាហាមប្រជាពលរដ្ឋមិនឲ្យចាកចេញពីផ្ទះ ឬយកថ្លៃសេវាព្យាបាល ប្រសិនបើពួកគេឆ្លងជំងឺកូវីដ ក្រោយបដិសេធមិនចាក់វ៉ាក់សាំង ។

លោកបាននិយាយថា គោលដៅ នេះគឺដើម្បីសុវត្ថិភាពអំឡុងជំងឺរាតត្បាត ដោយផ្តោតលើការកាត់បន្ថយការឆ្លងក្នុងសហគមន៍ ជំងឺធ្ងន់ធ្ងរ និងការស្លាប់ជាដើម ។ លោក​បាន​ព្រមាន​ថា តំបន់​ដែល​មិន​អាច​ឈាន​ដល់​គោលដៅ ​ចាក់​វ៉ាក់សាំង​ក៏​នឹង​ទទួល​ខុស​ត្រូវ​ចំពោះបញ្ហានេះផងដែរ ។

លោកបាននិយាយថា មនុស្សពេញវ័យទាំងអស់ត្រូវតែចាក់វ៉ាក់សាំងលើកដូសទី ២ របស់ពួកគេក្នុងខែនេះ ហើយកុមារដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំត្រូវតែចាក់វ៉ាក់សាំងក្នុងខែមករាឆ្នាំក្រោយ ហើយមនុស្សពេញវ័យទាំងអស់គួរតែចាក់ដូសជំរុញនៅ ក្នុងខែមករាដូចគ្នា ខណៈការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ នឹងត្រូវធ្វើឡើងក្នុងពេលកំណត់ជាក់លាក់ណាមួយ ។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានទទួលវ៉ាក់សាំងប្រហែល ១៦៩ លានដូសពីប្រភពផ្សេងៗគ្នា ហើយបានចាក់ដល់ប្រជាជនប្រហែល ១៣៥ លាននាក់ហើយ ខណៈប្រហែល ៩៧ ភាគរយនៃចំនួនប្រជាជនពេញវ័យបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូស ហើយ ៨០ ភាគរយបានចាក់ពេញ ២ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VNExpress

ចុចអាន ៖ វៀតណាម ដឹកពលរដ្ឋខ្លួនទៅ ប្រទេសវិញជាង ២០ ម៉ឺននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៧ នាទីutes មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម៣៧ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ៤៤ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច៥៧ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ១ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

Sokha Hotels

ព័ត៌មានពេញនិយម