ព័ត៌មានអន្ដរជាតិ
ឡានដឹកទំនិញបុករថយន្ត ៣ គ្រឿងនៅ ម៉ាឡេស៊ី ស្លាប់កុមារ ៨ នាក់
នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១០ នាក់ រួមទាំងកុមារ ៨ នាក់ បានស្លាប់ នៅ ក្នុងឧបទ្ទវហេតុដ៏រន្ធត់មួយ ស្ថិតលើផ្លូវហាយវេ រដ្ឋ Selangor នៃប្រទេសម៉ាឡេស៊ី កាលពីល្ងាចថ្ងៃសុក្រ។
លោក Norazam Khamis ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះនៅ រដ្ធ Selangor បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ឧបទ្ទវហេតុនេះ កើតឡើងនៅ វេលាម៉ោង ១១ និង ៤២ នាទីយប់ (1542 GMT) និងបង្កដោយរថយន្តចំនួន ៣គ្រឿង និងឡានដឹកទំនិញមួយគ្រឿង។
លោកបានបន្តថា «គ្រោះថ្នាក់នេះមានជនរងគ្រោះ ១៧ នាក់ ក្នុងនោះ ១០ នាក់ ត្រូវបានគេបញ្ជាក់ថា ស្លាប់ ខណៈជនរងគ្រោះ ៨ នាក់ទៀត ជាកុមារ ក្នុងនោះមានប្រុស ៥ នាក់ ស្រី ៣ នាក់ »។
យ៉ាងណាមិញ ក្រុមសង្គ្រោះត្រូវប្រើរថយន្តស្ទូចលើកឡានដឹកទំនិញ ចេញពីរថយន្តដែលក្រឡាប់ ដើម្បីយកសពជនរងគ្រោះ ចេញពីហេតុការណ៍នោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៤ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ