សន្តិសុខសង្គម
ជនសង្ស័យ ៣ នាក់ ដកកាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ ប៉ុនប៉ងប្លន់ម៉ូតូ តែមិនសម្រេច ត្រូវសមត្ថកិច្ចចាប់បាន ២ នាក់
យុវជនម្នាក់បានរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបនារីពីរនាក់ ស្រាប់តែជនសង្ស័យ ៣ នាក់ បានជិះម៉ូតូឌុបគ្នាមួយគ្រឿងមកជិតក៏ដកកាំភ្លេីងខ្លីបាញ់ប្រហារជាច្រើនគ្រាប់ បំណងប្លន់យកម៉ូតូ បង្កការភ្ញាក់ផ្អេីលជាខ្លាំងនៅ វេលាម៉ោង១ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចមុខ ជិនជន KTV ជាប់របងព្រលានយន្តហោះ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសម្ដីនារីពីរនាក់ដែលជាជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងឡើយពួកគាត់មានគ្នាចំនួន ៥នាក់ ជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកឌូក និងមួយគ្រឿងទៀតម៉ាក Suzuki លែក ចេញពីក្លឹបជិះតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈ មកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GU.7276 មកពីក្រោយហើយក៏ដកកាំភ្លើងបាញ់គំរាមប្លន់យកម៉ូតូជាច្រើនគ្រាប់បណ្តាលឱ្យត្រូវយុវជនម្នាក់រងរបួសស្រាល។

ប្រភពដដែលបាន បន្តទៀតថា គ្រាប់ដែលបាញ់លាន់ឮសូរផេះៗ ត្រូវឃើញថាមិនអីក៏ស្រែកឲ្យគេជួយ ខណ:ពេលនោះក៏មានអ្នករត់កង់បីច្រើននាក់ជួយដេញចាប់ប្រផាប់ប្រភីងជនសង្ស័យទាំង ៣នាក់ ដោយសារតែភ័យពេកក៏ជិះត្រឡប់ក្រោយបណ្ដាលឲ្យដួលក៏ងើបរត់ចោលម៉ូតូ ពេលនោះក៏មានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដេញចាប់ប្រផាប់ប្រភីងបានចំនួន២នាក់រត់រួចម្នាក់ ព្រមទាំងដកហូតកាំភ្លើងខ្យល់មួយដើម។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថតាងត្រូវបានសមត្ថកិច្ចយកទៅ សួរនាំនៅ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តតាមនីតិវិធី៕



អត្ថបទ៖ សុខា

-
សន្តិសុខសង្គម២៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង