សុខភាព
ពេទ្យ ថៃ ណែនាំ ៣ ក្បាច់ ការពារខ្លួនពីវីរុសបំប្លែង Omicron
វីរុសបំប្លែង Omicron កំពុងបន្តរាលដាលនៅក្នុងបណ្ដាប្រទេសមួយចំនួនលើពិភពលោក សូម្បីប្រទេសថៃក្បែរយើង ក៏មានយ៉ាងតិចបីករណី នៃវីរុសបំប្លែងថ្មីនេះដែរ។ យ៉ាងណាមិញ បន្ទាប់ពីររកឃើញករណីដំបូងក្នុងប្រទេស គ្រូពេទ្យជំនាញថៃមួយរូបបានណែនាំពីវិធានការការពារខ្លួនពីវីរុសបំប្លែងចុងក្រោយនេះ។
អ្នកជំនាញខាងមេរោគនៃសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ លោកវេជ្ជបណ្ឌិត Yong Poovorawan បានណែនាំតាមរយៈការបង្ហោះសារលើ Facebook ពីវិធានការដែលយើងអាចអនុវត្តដើម្បីត្រៀមការពារខ្លួនពីវីរុសបំប្លែង Omicron ។ វិធានការការពារខ្លួនចម្បងដែលលោកបានណែនាំមានដូចខាងក្រោមនេះ។
១. ចាក់វ៉ាក់សាំង
ត្បិតតែបច្ចុប្បន្នមានវ៉ាក់សាំងច្រើនប្រភេទដែលមានប្រសិទ្ធភាពទប់ស្កាត់នឹងជំងឺកូវីដ-១៩ ប៉ុន្តែអ្នកជំនាញនៅមិនទាន់ដឹងច្បាស់នៅឡើយថាវ៉ាក់សាំងទាំងនោះអាចការពារយើងពីវីរុសបំប្លែង Omicron។ តែថាវ៉ាក់សាំងនៅតែអាចការពារយើងពីការធ្លាក់ខ្លួនឈឺធ្ងន់ ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់។ ទិន្នន័យពីអាហ្វ្រិកខាងត្បូងបង្ហាញថា ៩០ ភាគរយនៃអ្នកជំងឺ ឆ្លងវីរុសបំប្លែង Omicron ដែលព្យាបាលក្នុងមន្ទីរពេទ្យមិនបានចាក់វ៉ាក់សាំងនោះទេ ។
២. ធ្វើរោគវិនិច្ឆ័យ
ការឆ្លងគួរតែត្រូវធ្វើរោគវិនិច្ឆ័យយ៉ាងឆាប់រហ័ស ហើយអ្នកជំងឺត្រូវដាក់ឲ្យនៅ ដាច់ដោយឡែកភ្លាមៗ ដើម្បីគ្រប់គ្រងការចម្លងរាលដាលចូលជាសហគមន៍ ។
៣. ការពារ
យើងគ្រប់រូបគួរតែបន្តប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវវិធានការបង្ការជំងឺកូវីដ ១៩ ដូចជាការលាងដៃឲ្យបានញឹកញាប់ រក្សាគម្លាត ការពាក់ម៉ាស ពិសេសនោះគឺអនុវត្តវិធានការ ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ឬវីរុសបំប្លែងនានាមកខ្លួនយើងផ្ទាល់ ក៏ដូចជាមនុស្សជាទីស្រលាញ់៕
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍២១ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤