Connect with us

សន្តិសុខសង្គម

អភិបាលខេត្តព្រះសីហនុអំពាវនាវឲ្យអ្នកកាន់ និងប្រើប្រាស់អាវុធខុសច្បាប់ ប្រញ៉ាប់ប្រគល់ឲ្យសមត្ថកិច្ច

បានផុស

នៅ

អភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់អ្នកកាន់ និងប្រើប្រាស់អាវុធខុសច្បាប់ទាំងអស់ នៅខេត្តព្រះសីហនុ សូមប្រញ៉ាប់ប្រញ៉ាល់យកអាវុធទាំងនោះ ប្រគល់ជូនសមត្ថកិច្ច ប្រសិនបើចង់រួចទោស។

នៅក្នុងពិធីជួបសំណេះសំណាល ជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១៩ ខែធ្នូនេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ប្រសិនបើអ្នកទាំងនោះ បន្តលាក់ទុកអាវុធខុសច្បាប់ ទោះបីជានៅក្នុងផ្ទះក្ដី នៅក្នុងរថយន្តក្ដី ឬនៅជាប់ខ្លួនក្ដី ពេលសមត្ថកិច្ចរកឃើញនឹងត្រូវឃាត់ខ្លួន ដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូ ដែលបានបង្ហោះដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអាទិត្យនេះ​ លោក គួច ចំរើន មានប្រសាសន៍យ៉ាងដូច្នេះថា «បើអ្នកទាំងនោះ នៅបន្តការប្រើប្រាស់អាវុធ ការកាន់កាប់អាវុធខុសច្បាប់ បែបនេះជាបន្តទៀត ចង់ឲ្យរួចទោស ត្រូវប្រញ៉ាប់ប្រញ៉ាល់ យកអាវុធនេះ មកប្រគល់ជូនសមត្ថកិច្ច ពិសេសស្នងការនគរបាលរបស់យើង បើលាក់ទុក ទោះនៅក្នុងផ្ទះ នៅក្នុងឡាន ឬជាប់ខ្លួន នៅពេលណាដែលសមត្ថកិច្ចរកឃើញ យើងត្រូវធ្វើការផ្ដន្ទាទោសដាច់ខាត»។

ចំពោះជនបរទេសវិញ នៅពេលសមត្ថកិច្ចរកឃើញកាន់ និងប្រើប្រាស់អាវុធខុសច្បាប់ ក្រៅពីជាប់ទោសរបស់កម្ពុជាហើយ គឺត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា ដោយមិនអនុញ្ញាតឲ្យចូលមកវិញនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៣ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម