ព័ត៌មានអន្ដរជាតិ
Update៖ អ្នកស្លាប់ដោយសារព្យុះទីហ្វុង Rai នៅ ហ្វីលីពីន កើនដល់ ៧៥នាក់
ចំនួនអ្នកស្លាប់ដោយសារតែព្យុះដ៏កាចសាហាវដែលវាយប្រហារប្រទេស ហ្វីលីពីន ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក បានកើនឡើងដល់ ៧៥នាក់ហើយ។

ព័ត៌មានថ្មីនេះ បានកើតឡើងបន្ទាប់ពីតួលេខកាលពីថ្ងៃសៅរ៍ទី១៨ខែធ្នូបានបង្ហាញថា មនុស្សចំនួន៣៣នាក់ ត្រូវបានសម្លាប់ដោយសារព្យុះទីហ្វុងដ៏ខ្លាំងបំផុត ដែលវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ។
មនុស្សជាង៣០ម៉ឺននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង និងរមណីយដ្ឋានមាត់សមុទ្រ ខណៈព្យុះទីហ្វុង Rai វាយលុកតំបន់ភាគខាងត្បូង និងកណ្តាលនៃប្រទេសប្រជុំកោះមួយនេះ ដោយកាត់ផ្តាច់ទំនាក់ទំនង និងចរន្តអគ្គិសនីនៅក្នុងតំបន់ជាច្រើន។

Rai គឺជាព្យុះទីហ្វុងដ៏ខ្លាំងមួយ នៅពេលវាបោកបក់ចូលកោះទេសចរណ៍ដ៏ពេញនិយម Siargao កាលពីថ្ងៃព្រហស្បតិ៍ ដោយនាំមកជាមួយនូវល្បឿនខ្យល់អតិបរមា ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ល្បឿនខ្យល់របស់ Rai បានថយចុះមកត្រឹម ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាវាយប្រហារទូទាំងប្រទេស បង្កឲ្យមានភ្លៀងធ្លាក់យ៉ាងគំហុក ដែលបានជន់លិចភូមិនានា ផ្តួលរំលំដើមឈើ និងបំផ្លាញសំណង់នានា។

ព្យុះនេះបានលេចឡើងនៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍ ហើយកំពុងធ្វើដំណើរឆ្ពោះទៅប្រទេសវៀតណាម៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?