Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួន​អ្នក​ស្លាប់​ពី​ព្យុះ​ទីហ្វុង​នៅហ្វីលីពីន​កើន​ដល់​២០៨​នាក់

បានផុស

នៅ

ប៉ូលិស​ជាតិ​បាន​​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែ​ធ្នូ​នេះ​ថា តួលេខ​ជន​រង​គ្រោះ​បាត់​បង់​ជីវិត​ពី​ព្យុះ​ទីហ្វុង​​ដ៏​អាក្រក់​បំផុត​ដែល​បាន​វាយ​ប្រហារ​ប្រទេស​ហ្វីលីពីន​បាន​កើន​ឡើង​ដល់​២០៨​នាក់​ ដែល​បាន​ក្លាយ​ជា​ព្យុះ​សម្លាប់​មនុស្ស​ច្រើន​បំផុត​ក្នុង​ប្រទេស​នេះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិស​បាន​ឲ្យ​​ដឹង​ថា យ៉ាង​ហោច​ណាស់មនុស្ស​២៣៩​នាក់​បាន​របួស និង​៥២​នាក់​​បានកំពុង​បាត់​ខ្លួន បន្ទាប់​ពី​ព្យុះ​ទី​ហ្វុង Rai បាន​វាយប្រហារ​ភាគ​ខាង​ត្បូង និង​កណ្តាល​​នៃ​ប្រជុំ​កោះ​ហ្វីលីពីន។

មនុស្ស​ជាង​៣០​ម៉ឺន​នាក់​​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ និង​រមណីយដ្ឋាន​តាម​មាត់​សមុទ្រ​នៅ​ពេល​ព្យុះ​ទី​ហ្វុង Rai បាន​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ដែល​បាន​ក្លាយ​ជា​ព្យុះ​ទី​ហ្វុង​ដ៏​ធ្ងន់​ធ្ងរ​បំផុត​មួយ។

កាក​បាទ​ក្រហម​​ប្រទេស​ហ្វីលីពីន​បាន​រាយការណ៍​ពី​”ការ​សម្លាប់​រង្គាល​ទាំង​ស្រុង”​ នៅ​តំបន់​ឆ្នេរ។

ព្យុះ​បាន​បោក​បក់​ផ្ទះ​សម្បែង ដើម​ឈរ​ដួល​រលំ បង្គោល​ភ្លើង​បាក់ និង​បាន​នាំ​ទឹក​ជំនន់​លិច​ភូមិឋាន​យ៉ាង​ធ្ងន់​ធ្ងរ បើ​ប្រៀប​ធៀប​នឹង​ព្យុះ​ទីហ្វុង Haiyan កាល​ពី​ឆ្នាំ​២០១៣​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៧៣០០​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម