ព័ត៌មានជាតិ
រដ្ឋមន្រ្តី ហង់ ជួនណារ៉ុន ៖ អ្នកចម្លងគេ និងអ្នកឲ្យគេចម្លងលទ្ធផលធ្លាក់ ហើយមិនឲ្យប្រឡងរយៈពេល២ឆ្នាំ
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានដាស់តឿនបេក្ខជនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះ ត្រូវព្យាយាមប្រើសមត្ថភាពឲ្យអស់ពីលទ្ធភាព ដោយមិនត្រូវចម្លងគេ ឬឲ្យគេចម្លងនោះទេ ព្រោះការប្រព្រឹត្តិបែបនេះ លទ្ធផលនឹងធ្លាក់ដូចគ្នា។ លោករដ្ឋមន្រ្តីមន្រ្តីដាស់តឿនបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។
លោករដ្ឋមន្រ្តីបញ្ជាក់ដូច្នេះថា« កម្រិតវិន័យទី១ ប្រសិនបើបេក្ខជនលួចចម្លងលើវិញ្ញាសាណាមួយ គឺឲ្យសូន្យលើវិញ្ញាសានោះ ដូច្នេះបេក្ខជនបានពិន្ទុសូន្យលើវិញ្ញាសាណាមួយ គឺធ្លាក់ដោយស្វ័យប្រវត្តិតែម្តង…ហើយចំពោះការលួចចម្លង បើយើងឆែកទៅឃើញថា ចម្លើយដូចគ្នា ឬអើតមើលរបស់គេជាដើម គឺក៏ធ្លាក់ដូចគ្នា»។
ចំពោះកម្រិតវិន័យទី២ លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា« ប្រសិនបើបេក្ខជនដើរចុះដើរឡើងចេញពីកន្លែងខ្លួន ដោយគ្មានការអនុញ្ញាត ឬឲ្យសន្លឹកកិច្ចការគេចម្លង ឬបោះសន្លឹកកិច្ចការចេញក្រៅបង្អួច ដណ្តើមសន្លឹកកិច្ចការ ឬប្រមូលលុយ ឬអ្នកឲ្យគេប្រឡងជំនួស គឺឲ្យធ្លាក់ដោយស្វ័យប្រវត្តិ និងមិនឲ្យប្រឡងរយៈពេល២ឆ្នាំ»។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ ២០២១ តាមទម្រង់ដូចឆ្នាំកន្លងមក ដោយមានបេក្ខជនបានដាក់ពាក្យប្រឡងសរុប ១១៥ ១៣៩ នាក់ ក្នុងនោះនារី ៦០ ៦៦១ នាក់ ចែកជា ២០៤ មណ្ឌល និង ៤ ៦៥១ បន្ទប់៕ ទួន សុផល
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់