ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ បេក្ខជនប្រឡងបាក់ឌុប មានកម្តៅឡើងខ្ពស់ សង្ស័យកូវីដត្រូវប្រឡងបន្ទប់ដាច់ដោយឡែក
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន មានប្រសាសន៍ឱ្យដឹងថា នៅ ក្នុងមណ្ឌលនីមួយៗ ក្រសួងបានរៀបចំបន្ទប់ដាច់ដោយឡែក សម្រាប់ដាក់សិស្សដែលមានកម្ដៅ ឡើងខ្ពស់ និងសង្ស័យវិជ្ជមានជំងឺកូវីដ១៩។
លោករដ្ឋមន្ត្រីថ្លែងថា លទ្ធភាពដែលមានជំងឺកូវីដ១៩ នោះ គឺតិចណាស់ ដោយសារតែក្រសួងបានតាមដានជាប្រចាំ មិនមានសិស្សតាមសាលាណាមួយមានជំងឺកូវីដនោះទេគិតត្រឹមថ្ងៃនេះ។
លោករដ្ឋមន្ត្រីថ្លែងថា ប្រសិនបើសិស្សមានកម្ដៅ សីតុណ្ហភាពក្ដៅ លើសកម្រិត ៣៧.៥ គឺក្រសួងមានបន្ទប់មួយដាច់ដោយឡែក ដើម្បីដាក់ប្រឡង។
លោករដ្ឋមន្ត្រីបានបន្តថា ការមិនឱ្យបេក្ខជនដែលមានឆ្លងជំងឺកូវីដ១៩ ចូលប្រឡងនេះដោយសារខ្លាចឆ្លងរាលដាលដល់បេក្ខជន និងគ្រូផ្សេងទៀត ព្រមទាំងធ្វើឱ្យបេក្ខជនមានការភ័យខ្លាច ឬបង្កចលាចល និងបាត់បង់សណ្តាប់ធ្នាប់ដល់ដំណើរការប្រឡង។
លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងមិនមានធ្វើតេស្តរកកូវីដដល់បេក្ខជនប្រឡងទេគឺគ្រាន់តែមានការវាស់កម្តៅ មុនពេលចូលប្រឡង ១ថ្ងៃគឺនៅ ថ្ងៃទី២៦ធ្នូ។ បើបេក្ខជនណាមានកម្តៅ ធម្មតាក្រសួង នឹងបិទស្ទីកឃ័រតែបើបេក្ខជនកម្តៅ ក្តៅ លើសពី៣៧អង្សាសេណែនាំឱ្យទៅ ធ្វើតេស្តរកជំងឺកូវីដ១៩ហើយនៅ ថ្ងៃប្រឡងត្រូវវាស់ម្តងទៀត៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់