Connect with us

សុខភាព

ខ្មែរយើងជួបប្រទះជំងឺមហារីក ៥ប្រភេទនេះ ញឹកញាប់ជាងគេ

បានផុស

នៅ

មហារីក​មាត់ស្បូន សុដន់ ថ្លើម សួត និងក្រពះ-ពោះវៀន ជា​ប្រភេទ​​ជំងឺ​មហារីក​ទាំង​៥ ដែល​កើត​មាន​លើ​ពលរដ្ឋ​ខ្មែរ​ញឹក​ញាប់​ជាង​គេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក។

តាម​ការ​អង្កេត​របស់​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺ​មហារីក​ខាង​​លើ នៅ​ប្រទេស​កម្ពុជា​យើង វ័យ​ដែល​កើត​ជំងឺ​មហារីក មាន​អត្រា​ខ្ពស់​ជាង​គេ គឺ​អាយុ​ចាប់​ពី៤៨-៥១ឆ្នាំ ។ “បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​យើង​ដូចជា វៀតណាម និងថៃ យើង​សង្កេត​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា អ្នក​កើត​ជំងឺ​មហារីក មាន​វ័យ​ក្មេង ជាង​ប្រទេស​ទាំងពីរ​នេះ“។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្យ៉ាង​វិញ​ទៀត​អ្នក​កើត​ជំងឺ​មហារីក​នៅ​ប្រទេស​កម្ពុជា អាយុ​តិច​ជាង​៣០ឆ្នាំ មាន​លើស​ពី១០% ដែល​តួលេខ​នេះ នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ មាន​ចន្លោះពី ៤-៦%។

កត្តា​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក

លោក​វេជ្ជបណ្ឌិត​ថា ទោះ​ជា​ជំងឺ​មហារីក​ប្រភេទខ្លះ​មិន​មាន​មូលហេតុ​ពិត​ប្រាកដ​ក្តី តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​មហារីក។

តំណពូជ៖ កត្តា​តំណពូជ ឬហ្សែន ដែល​ផ្តល់​ឲ្យ​កើត​មហារីក​ជំរុញ​ពី​មួយ​ជំនាន់​មួយ​ទៅ​មួយ​ជំនាន់ ដូច​ជា​ជីដូន​ជីតា​បញ្ជូន​មក​ម្តាយ​ឪពុក រួច​បញ្ជូន​មក​កូន​តៗ​គ្នា។

មេរោគ-បាក់តេរី៖ មេរោគ និង​បាក់តេរី​ខ្លះ​ដែល​មាន​នៅ​ក្នុង​ធម្មជាតិ​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក ដូច​ជា​ជំងឺ​មហារីក​មាត់​ស្បូន បង្ក​ឡើង​ដោយ​មេរោគ HPV។

បរិយាកាស​ជុំវិញ៖ ខ្យល់ពុល ពន្លឺថ្ងៃ សារធាតុគីមី​មាន​ក្នុង​គ្រឿង​សំណង់។

ចំណីអាហារ៖ បារី ស្រា អាហារផ្អាប់ ជ្រក់ ខ្ចៅខ្យង -ល-។

How Cancer Affects Different Ethnic Groups - MIBluesPerspectives

វិធីបង្ការជំងឺមហារីក

ត្បិត​តែ​ជំងឺ​មហារីក​មួយ​ចំនួន​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់ គ្មាន​វ៉ាក់សាំង​ការពារ តែ​យើង​អាច​បង្ការ​បាន​តាម​វិធី​សាមញ្ញៗ មិន​ចាំបាច់​ចំណាយ​ថវិកា។
– កុំពិសាស្រា ឬ​ជក់បារី
– រស់នៅ​ដោយ​ផាសុកភាព
– ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់
– មានពេល​រីករាយ មិនត្រូវស្ត្រេស​ពេក៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ របបអាហារគួរហូប អាចកាត់បន្ថយហានិភ័យ កើតជំងឺមហារីក

ចុចអាន៖ អ្នកជំងឺមហារីកតម្រងនោម គប្បីចៀសវាង អាហារទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៣៩ នាទីutes មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម