សន្តិសុខសង្គម
ចូលដូរលុយមិនដកសោ ជនសង្ស័យម្នាក់ឡើងបញ្ឆេះបំណងលួចតែម៉ូតូមិនឆេះ
បុរសម្នាក់ជិះម៉ូតូមកឈប់កន្លែងដូរលុយដោយមិនបានដកសោចេញ ភ្លាមនោះស្រាប់តែមានជនសង្ស័យម្នាក់ដើរមកឃើញឱកាសល្អ ឡើងបញ្ឆេះតែមិនឆេះត្រូវជនរងគ្រោះក្របួចជាប់ប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្សារឯករាជ្យ២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ លីផូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ុន លាបហេង ភេទប្រុសអាយុ២៧ឆ្នាំ ស្នាក់នៅភូមិព្រៃព្រីងត្បូង១ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនសង្ស័យលួចនោះម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HS 9747 ។

តាមសម្ដីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមកឈប់កន្លែងដូរលុយមួយកន្លែង ខណៈបែខ្នងកំពុងដូរលុយដោយមិនបានដកកូនសោចេញពីម៉ូតូនោះទេ ភ្លាមនោះស្រាប់តែមានជនសង្ស័យម្នាក់ដើរថ្មើរជើងមកឃើញឱកាសល្អ ក៏ឡើងជិះបញ្ឆេះតែមិនឆេះទើបរូបគាត់បែមកឃើញទាន់ចាប់ឃាត់ជាប់ និងនាំយកប្រគល់ជូនសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ៖ សុខា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ