ព័ត៌មានជាតិ
Breaking News ៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ»
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ ២០២១» ដែលជាព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រុងទ្រាយធំ នៅក្នុងប្រទេសកម្ពុជា។
តាមរយៈសារជាសំឡេង នៅរសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ដែលជាព្រឹត្តិការណ៍សោកនាដកម្ម សម្រាប់ប្រទេសកម្ពុជា ដោយសារតែការឆ្លងរាលដាលជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ចាប់តាំងពីថ្ងៃទី ២០ កុម្ភៈ រហូតមកដល់ថ្ងៃទី ២០ ខែធ្នូ មានរយៈពេល ១០ខែ ដែលធ្វើឲ្យប្រជាពលរដ្ឋរបស់យើង បានឆ្លងជំងឺកូវីដចំនួន ១២៤,០២៣នាក់ និងបាត់បង់ជីវិតចំនួន ៣,០០៥នាក់»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា នៅថ្ងៃទី ២០ ខែធ្នូនេះ គឺជាថ្ងៃដំបូងដែលប្រទេសកម្ពុជា ពុំមានអ្នកមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយអត្រាឆ្លងក៏មានតែ ៧នាក់ប៉ុណ្ណោះ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាប់តាំងពីកើតមានព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» មក គឺមានប្រជាពលរដ្ឋកម្ពុជា បានឆ្លងរាប់រយនាក់ និងស្លាប់រាប់សិបនាក់។
ក្នុងនោះ ក៏មានឆ្លងរហូតដល់ជាង ១ពាន់នាក់ ក្នុងរយៈពេលពីរថ្ងៃ។ ប៉ុន្តែ ក្នុងពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ការឆ្លងកូវីដ-១៩ មានការធ្លាក់ចុះជាបន្តបន្ទាប់ ដែលនៅសល់ត្រឹមតែក្រោម ១០នាក់ប៉ុណ្ណោះ។ ចំណែកឯការស្លាប់ ក៏មានការធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១នេះ ពុំមានអ្នកស្លាប់ដោយសារកូវីដ-១៩នេះ ឡើយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា «អាចចាត់ទុកថា នេះជាជោគជ័យមួយ ឬអាចថា ការកាត់បន្ថយនៃបរាជ័យ ដោយសារកូវីដ-១៩ ដែលខ្ញុំ ព្រះករុណខ្ញុំ តែងតែនិយាយថា គ្មានទេពាក្យជោគជ័យ ប៉ុន្តែគ្រាន់តែពាក្យថា ការខូចខាតនេះវាមិនធំ គឺយើងមិនមានជោគជ័យទេនៅលើជំងឺនេះ តែក៏អាចនិយាយបានថា វាក៏ជោគជ័យនៃការទប់ស្កាត់ មិនឲ្យយើងធ្លាក់ទៅក្នុងជ្រោះមរណៈ ដែលយើងមានការបារម្ភខ្លាំង នៅក្នុងពេលចូលឆ្នាំ ប្រពៃណីជាតិរបស់យើង ដែលនាំទៅដល់ការបិទខ្ទប់នៅទីក្រុងភ្នំពេញ និងនៅទីក្រុងតាខ្មៅ ព្រមទាំងការបិទខ្ទប់រារាំងការធ្វើដំណើរពីខេត្តមួយ ទៅកាន់ខេត្តមួយ ទាំងដែលពេលនោះ បង្កការលំបាកយ៉ាងខ្លាំង សម្រាប់ទាំងរដ្ឋ ទាំងប្រជាពលរដ្ឋរបស់យើង»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ជាមួយនឹងការខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ គឺរាជរដ្ឋាភិបាល បានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។ សម្ដេចតេជោ បានគូសបញ្ជាក់ថា វ៉ាក់សាំងបានជួយអាយុជីវិត របស់ប្រជាជនកម្ពុជា ហើយសម្ដេចក៏អរគុណដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធដែនដីគ្រប់លំដាប់ថ្នាក់ និងគ្រប់ស្ថាប័ន ជាពិសេសស្ថាប័នសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យ ដែលចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយត្រូវបានមហាជនដាក់ឈ្មោះជូនថា កងទ័ពអាវស៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់