ព័ត៌មានជាតិ
សម្ដេចតេជោ៖ ប្រកាសបិទ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ប៉ុន្តែមិនមែនបញ្ចប់ការប្រយុទ្ធជំងឺកូវីដ-១៩
តាមរយៈសារជាសំឡេងថ្ងៃនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ ២០២១” សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា យើងគ្រាន់តែប្រកាសបញ្ចប់ ព្រឹត្តិការណ៍ ២០ កុម្ភៈ ប៉ុន្តែការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅ តែជាកិច្ចការត្រូវអនុវត្តបន្តទៀត។

សម្ដេចតេជោថ្លែងបន្តថា កិច្ចការនេះ មិនអាចធ្វេសប្រហែសបានទេ សូមកុំឱ្យកើតមាននូវព្រឹត្តិការណ៍ដទៃទៀត សូមឱ្យការធ្លាក់ចុះនៃការស្លាប់ ធ្លាក់ចុះនៃការស្លាប់ និងឈានទៅ រកអត្រាសូន្យ នៃការស្លាប់នេះ ឱ្យនៅ បន្តទៀត តាមរយៈការខិតខំរបស់ប្រជាពលរដ្ឋម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍នីមួយៗតាមរយៈការអនុវត្តនូវវិធានការសុខាភិបាល។
ជាមួយគ្នានេះ សម្ដេចជំរុញប្រជាពលរដ្ឋមកទទួលចាក់វ៉ាក់សាំងមូលដ្ឋាន និងវ៉ាក់សាំងជំរុញ ដោយសម្ដេចបញ្ជាក់ថា កម្ពុជា មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជន តាមរយៈជំនួយ ការបញ្ជាទិញ និងវ៉ាក់សាំងដែលនឹងត្រៀមផលិតនៅកម្ពុជានាពេលខាងមុខ។
សម្ដេច អំពាវនាវប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារជីវិតខ្លួនឯង សមាជិកគ្រួសារ និងសហគមន៍ ដើម្បីដំណើរការបើកប្រទេសឡើងវិញប្រព្រឹត្តទៅ ដោយរលូន។ ការរៀនរស់ជាមួយជំងឺកូវីដ-១៩ ជាការណ៍សំខាន់ ព្រោះនៅ ពេលខាងមុខ យើងមិនដឹងថា មានមេរោគបំប្លែងថ្មីអ្វីទៀតទេ ប៉ុន្តែប្រសិនយើងការពារខ្លួន ដោយអនុវត្តវិធានការសុខាភិបាល រួមទាំងការ ទទួលវ៉ាក់សាំងពេញលេញ គឺយើងអាចជម្នះ និងការពារខ្លួនបាន។
គួរបញ្ជាក់ថា បើតាមការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញថា ចាប់តាំងពីថ្ងៃទី ២០ កុម្ភៈ រហូតមកដល់ថ្ងៃទី ២០ ខែធ្នូ មានរយៈពេល ១០ខែនេះ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ឆ្លងជំងឺកូវីដ-១៩ ចំនួន ១២៤ ០២៣ នាក់ និងបាត់បង់ជីវិតចំនួន ៣ ០០៥ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?