សន្តិសុខសង្គម
បំបែកសំណុំរឿងបាញ់សម្លាប់ជនជាតិចិននៅខេត្តព្រះសីហនុ សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ប្រុសស្រី២នាក់
កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការណ៍ជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០២នាក់ ដែលជាជនដៃដល់បាញ់សម្លាប់ជនចិនម្នាក់ក្នុងផ្ទះជួល នៅខេត្តព្រះសីហនុ កាលពីកន្លងទៅ។

ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១និង១៥នាទី នៅចំណុចបុរីប៉េងហួតបឹងស្នោរ ផ្ទះលេខA-១៤ ផ្ទះលេខN៧៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ LI HONGBO ហៅប៉ូប៉ូ ភេទប្រុស ជនជាតិចិន និងឈ្មោះ មី ពៅ ភេទស្រី ជនជាតិវៀតណាម។
គួររំលឹកដែរថា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី មានករណីឃាតកម្មបាញ់សម្លាប់បុរសជាជនចិនម្នាក់នៅចំណុចក្នុងបុរី BLUE SKY ផ្ទះលេខA252 ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយជនសង្ស័យបានគេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ជាលទ្ធផលសមត្ថកិច្ចយើងបានឃើញ សាកសពបុរសជនជាតិចិនម្នាក់ បានដេកស្លាប់នៅក្បែរសាឡុងពូក និងមានស្នាមឈាមហូរ លើកម្រាលឥដ្ឋ ហើយមានស្នាមរបួសត្រូវចុងភ្លៅធ្លាយទាំងសងខាង និងមានសំបកគ្រាប់កាទុស ចំនួន០៣គ្រាប់។ ជនរងគ្រោះមានឈ្មោះ JIKE MUNAI ភេទប្រុស ជនជាតិចិន។

ឆ្លងតាមការស៊ើបអង្កេតកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ JIKE MUNAI (ស្លាប់) មិនមែនជាអ្នកជួលផ្ទះកើតហេតុនោះទេ។ ដោយឡែកភាគីជួលផ្ទះកើតហេតុមានឈ្មោះ មី ពៅ ភេទស្រី មានស្រុកកំណើតឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី និងមិត្តប្រុសជាជនជាតិចិន (មិនស្គាល់អត្តសញ្ញាណ) ក្រោយពីកើតហេតុរួចបានរត់គេចខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងប្រគល់ជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ