Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនលោកមេឃុំ និងអ្នកសារព័ត៌មានម្នាក់ករណីបំពានដីព្រៃលិចទឹកនៅតំបន់៣​

បានផុស

នៅ

សំណុំរឿង​ដីព្រៃ​លិច​ទឹក​តំបន់៣ របស់​រដ្ឋាភិបាល​នៅ​ខេត្តបន្ទាយមានជ័យ​ ចាប់​ដល់​ការឃាត់​ជន​សង្ស័យ​២​នាក់ ម្នាក់​ជា​មេឃុំ និង​ម្នាក់ទៀត​ជា​អ្នកសារព័ត៌មាន ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ធ្វើការ​ឃាត់ខ្លួនពាក់ព័ន្ធ​ករណីទន្ទ្រាន​កាន់កាប់ និង​លក់​ដីព្រៃ​លិច​ទឹកដោយ​ខុស​ច្បាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ឃាត់ខ្លួន​នេះ ធ្វើឡើង​ក្រោម​ការដឹកនាំ​របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​រដ្ឋបាល​ឯកភាព​ខេត្តបន្ទាយមានជ័យ ព្រមទាំង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម កើត វណ្ណ​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ អនុវត្ត​ដោយ​កម្លាំង​ជំនាញ​ផែន​ការងារ​សន្តិសុខ ផែន​ការងារ​ព្រហ្មទណ្ឌ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ចូលរួម​សហការ​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បានធ្វើការ​ស្រា​ជ្រាវ​សាកសួរ រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អែម ណុ​យ ភេទ​ប្រុស៦០​ឆ្នាំ ជា​មេឃុំ​ភ្នំ​លៀប រស់នៅ​ភូមិ​ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះ​នេត្រ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​នឹង​ករណី​ទន្ទ្រាន​កាន់កាប់ និង​លក់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ចំណុច​បឹង​ក្ងាន តំបន់​៣ ឃុំ​ភ្នំ​លៀប សរុប​១១០​ហិកតា អោយទៅ​ប្រជាពលរដ្ឋ​០៦​នាក់ កាលពី​អំឡុង​ឆ្នាំ​២០១៨ និង​២០១៩ ដោយ​ពុំ​បានធ្វើ​លិខិត​ស្នាម សរុប​ទឹកប្រាក់ បី​ម៉ឺន​ប្រាំបួន​ពាន់​ប្រាំពីរ​រយ​ដុល្លារ និងមួយ​សែន​មួយ​ម៉ឺន​បាត ។ បន្ទាប់មក​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២១ កម្លាំង​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ឈួ​ម ធូ ភេទ​ប្រុស ៥៧​ឆ្នាំ អ្នកសារព័ត៌មាន កាសែត​និស្សិត​ខ្មែរ រស់នៅ​ភូមិ​ពាម​កំពង់​ក្រសាំង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​នឹងករណី​ឈូ​ម​ឆាយ កាប់ឆ្ការ គាស់​រាន និង​កាន់កាប់​ដីព្រៃ​លិច​ទឹក ឆ្នាំ​២០១៨ និង​២០១៩ នៅ​ចំណុច​តំបន់​៣ ចំណុច​អាង លី​សំអាន ទំហំ​១២០​ហិកតា និង​ដី​កូន​គាត់ សរុប​២០០​ហិកតា ភូមិ​ក្របៅ ឃុំ​ភ្នំ​លៀប ។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​កម្លាំង​ជំនាញកសាង​សំណុំរឿងបញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

អត្ថបទ៖ ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោកបណ្ឌិត សូ ណារ៉ូ ៖ សូម​ពលរដ្ឋ​កុំ Share ការ​អំពាវនាវ​ទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ និង​ចាត់​ទុក​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១២ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤០ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម