ព័ត៌មានជាតិ
ស៊ើបអង្កេតឧត្តមសេនីយ៍យោធាម្នាក់ ជាប់ពាក់ព័ន្ធការទន្ទ្រានដីព្រៃលិចទឹក ៦០០ ហិកតា
សមត្ថកិច្ចជំនាញបានចុះស៊ើបអង្កេត លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធក្នុងករណីទន្ទ្រានយកដីព្រៃលិចទឹកចំនួន ៦០០ហិកតា ក្នុង តំបន់៣ ស្ថិតនៅ ភូមិសាស្ត្រ ឃុំភ្នំលៀប និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច រួមទាំងតុលាការខេត្តបន្ទាយមានជ័យ បានយកសំណុំរឿងល្មើសដែលលោក ភ្លន់ តារា ច្ចុប្បន្នជាមេបញ្ជាការរងយោធភូមិភាគទី៥ មកពិនិត្យ អង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ហើយ ក្នុងនោះ រឿងធំ២ដែលបានប្រព្រឹត្តឡើងកន្លងមកយកមកអនុវត្តច្បាប់ប្រឆាំងនឹងលោក បានរុករានដុតទន្ទ្រាន ឈូសឆាយ ហ៊ុព័ទ្ធយកជាកម្មសិទ្ធិខុសច្បាប់ ហើយធ្វើស្រែប្រាំង ស្រែវស្សាជួលឲ្យគេធ្វើខ្លះ ធ្វើខ្លួនខ្លះ ប្រមាណ៦០០ហិកតា នៅ ដីព្រៃលិចតំបន់៣។

យោងឯកសារបែកធ្លាយមួយបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែ តុលា ឆ្នាំ ២០១២ លោកឧត្តមសេនីយ៍ ភ្លន់ តារា បានធ្វើសំណើរលាយលក្ខណ៍អក្សរទៅ កាន់លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ ឆ្នាំ២០០៨-២០១៣ ស្នើសុំអនុញ្ញាតប្រើប្រាស់និងកម្មសិទ្ធិលោកលើដីស្រែ ចំនួន១៥០ហិកតា ស្ថិតនៅ ភូមិត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យកងទ័ពប្រជាជនវៀតណាម ខេត្តដុងថាប់ប្រទេសវៀតណាម មកជួយផ្នែកបច្ចេកទេស កសិកម្មបង្កបង្កើនផល និងចិញ្ចឹមសត្វ ដល់យោធាកម្ពុជា ដីស្រែខាងលើនេះ គឺជារបស់វរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានប្រើប្រាស់ធ្វើស្រែ និងចិញ្ចឹមសត្វពាហនៈផ្សេងៗ ចាប់តាំងពីឆ្នាំ២០០១ រហូតដល់បច្ចុប្បន្ន ២០១២ តែដីនេះពុំមានជាប់ពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋនោះឡើយ។
តាមរយៈឯកសារកិច្ចសន្យាទិញលក់ដីក្រោយស្នើសុំបានដី ១៥០ហិកតាខាងលើនេះ ពីរដ្ឋបាលខេត្តរួចហើយ លោក.ភ្លន់ តារា មិនបានយកដីទាំងនោះ ទៅ ឲ្យកងទ័ពបង្កបង្កើនផលនិងចិញ្ចឹមសត្វអីនោះទេ ផ្ទុយទៅ វិញ បានយកដីទាំងនោះទៅលក់ឲ្យឈ្មួញអ្នកទិញចំនួន៨នាក់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ ហើយទើបប្រមូលលុយបានអស់ នៅក្នុងឆ្នាំ២០១៨នេះទេ។
លោក ភ្លន់ តារាធ្លាប់ប្រាប់នូវរឿងដី ១៥០ហិកតានេះ ថាដីនោះត្រូវបានថ្នាក់លើឯកភាពឲ្យដោះដូរលក់ ហើយបានកាត់ចេញដីរបបរបស់កងកម្លាំងហើយដែរគឺជាដីកម្មសិទ្ធិផ្ទាល់ខ្លួនរបស់លោក ដែលបានពីសហគមន៍ព្រៃឈើកូនខ្លែង ស្រុកភ្នំស្រុកប្រគល់ឲ្យលោក៕
អត្ថបទ៖ វ៉ាន់ ណាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ