ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក ជួសជុលផ្លូវមួយខ្សែប្រវែង១០០ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ដល់អ្នកធ្វើដំណើរ
កំណាត់ផ្លូវលេខ២៥៩មួយខ្សែដែលមានប្រវែងប្រមាណជាង១០០ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌទួលគោកធ្វើការជួសជុលឡើងវិញ ក្រោយពីខូចខាតដោយកន្លែងខ្លះមានជង្ហុកសំបុកមាន់ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងម្យ៉ាងទៀតដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញ ឲ្យមានភាពស្រស់បំព្រង សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

កំណាត់ផ្លូវលេខ២៥៩ដែលត្រូវជួសជុលនេះ គឺចាប់ផ្ដើមពីផ្លូវសហព័ន្ធរុស្ស៊ី ដល់ផ្លូវកម្ពុជាក្រោមស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២១នេះថា អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានជំរុញអោយអាជ្ញាធរខណ្ឌ សង្កាត់ ធ្វើការជួយជួសជុលកំណាត់ផ្លូវដែលខូចខាតឡើងវិញ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ។

ជាក់ស្តែងនៅថ្ងៃទី២០ ខែធ្នូនេះ យើងបានធ្វើការជួសជុលអ៊ុតកៅស៊ូផ្លូវ២៥៩ ដោយចាប់ពីផ្លូវសហព័ន្ធរុស្ស៊ីរហូតដល់ផ្លូវកម្ពុជាក្រោម ។ ការជួសជុល ផ្លូវ២៥៩នេះ គឺត្រូវជួសជុលដោយអ៊ុតកៅស៊ូ អាស់ហ្វា ដោយចាប់ផ្តើមអនុវត្តចាប់ពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដោយធ្វើការជួសជុលតែមួយថ្ងៃប៉ុណ្ណោះ ដែលជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២១៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ