ព័ត៌មានជាតិ
វិស័យសំណង់រយៈពេល ១១ខែ ស្រូបយកទុនវិនិយោគបានជាង ៥ ពាន់លានដុល្លារ
ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ មានតម្លៃប្រមាណជាង ៥,000 លានដុល្លារ ខណៈពេញមួយខែវិច្ឆិកាគម្រោងសាងសង់អគារនានាបាន កើនឡើងជាង ៣០០គម្រោង។ នេះបើតាមការបញ្ជាក់របស់លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មនិងសំណង់។
លោក ឡៅ ទិព្វសីហា បានឲ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ២០២១នេះថាក្នុងរយៈពេល១១ ខែឆ្នាំ២០២១ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និង រដ្ឋបាលរាជធានី ខេត្ត ក្រុងស្រុកខណ្ឌបានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ៣,៩២៥ គម្រោងមានផ្ទៃក្រឡាសំណង់ ១២ លានម៉ែត្រការ៉េកើនឡើង៣២៧គម្រោងបើធៀបនឹងកាលពី ឆ្នាំមុនដែលមានចំនួន ៣,៥៩៨ គម្រោង។ ចំណែកទុនវិនិយោគក្នុងវិស័យសំណង់ចាប់ពីខែមករាដល់ខែវិច្ឆិកាមានចំនួន ៥,២១០,៣៥៩,៥០៩ ដុល្លារកើនឡើងជាង ៣០០លានដុល្លារខណៈពីខែមករាដល់តុលាទុនវិនិយោគក្នុងវិស័យនេះមានចំនួនប្រមាណ ៤,៨៧៦,៨០៤,៨៩៩ ដុល្លារ ។
គម្រោងដែលបានស្នើសុំសាងសង់រួមមានអគារពាណិជ្ជកម្ម អគារផ្សារ សណ្ឋាគារ សំណង់អគារលំនៅឋានលក្ខណៈបុរី ប្រភេទផ្ទះល្វែង សំណង់អគារ សំណង់គារពហុ មុខងារសំណង់រោងចក្រឧស្សាហកម្មនានា។
លោកបញ្ជាក់ថា វិបត្តិជំងឺកូវីដ១៩ មិនបានធ្វើឱ្យវិស័យអចលទ្រព្យរងផលប៉ះពាល់ខ្លាំងនោះទេក្នុងឆ្នាំ២០២១នេះ ដោយវិស័យនេះ នៅតែមានដំណើរល្អប្រសើរដែលធ្វើឱ្យ វិស័យអចលនទ្រព្យស្ថិតក្នុងវិស័យចំនួនបីដែលជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះ។
គួរជម្រាបជូនថា គិតពីឆ្នាំ២០០៥ មកដល់រយៈពេល១១ខែឆ្នាំ២០២១នេះសំណង់អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅកើនឡើងរហូតជាង ២,៣៧៥ អគារដែលក្នុងនោះ សំណង់អគារខ្ពស់ៗនៅខេត្តព្រះសីហនុមានចំនួនជាង ៦៦៦អគារ ៕
ដោយ ៖ ណារី


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?