Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ WHO​ ព្រមាន​ថា​ កម្មវិធី​លុប​ចោល​ ប្រសើរ​ជាង​ជីវិត​លុប​ចោល

បានផុស

នៅ

អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ព្រមាន​ថា សកម្មភាព​កម្សាន្ត​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​នៃបុណ្យ​ណូអែល និង​ឆ្លង​ឆ្នាំ​អាច​នាំ​ឲ្យ​​កើន​ឡើង​ជំងឺ​កូវីដ-១៩​ ប្រព័ន្ធ​សុខាភិបាល​លើស​លប់ និង​ស្លាប់​កាន់​តែ​ច្រើន ហើយ​បាន​ជំរុញ​ឲ្យ​​ផ្អាក​ការ​ជួប​ជុំ​គ្នា។

លោក​អគ្គលេខាធិការ Tedros Adhanom Ghebreyesus ​មាន​ប្រសាសន៍​ថា ៖«​កម្មវិធី​លុប​​ចោល​ប្រសើរ​ជាង​ជីវិត​​​លុប​ចោល»។

លោក​អគ្គលេខាធិការ Tedros Adhanom Ghebreyesus
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tedros លើក​ឡើង​ថា វីរុស​បំប្លែង​ខ្លួន​ Omicron បាន​កំពុង​រីក​រាល​ដាល​យ៉ាង​លឿន​ជាង​វីរុស Delta និង​អាច​ឆ្លង​​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ ឬ​អ្នក​ដែល​បាន​ជា​សះ​ស្បើយ​ពី​កូវីដក៏​អាច​ឆ្លង​ដែរ។

ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​របស់ WHO លោក​ស្រី Soumya Swaminathan បន្ថែម​នៅ​ពេល​ឆ្លើយ​សំនួរ​អ្នក​កាសែត​នៅ​ទីក្រុងហ្សឺណែវ​​​ជា​មួយ​លោក Tedros ថា វា​សម​ហេតុ​ផល​ដែល​សន្និដ្ឋាន​ពី​ដំបូង​ថា វីរុស Omicron ​គ្រោះ​ថ្នាក់​ជាង​វីរុស​មុន​ៗ ដោយ​ចំនួន​ឆ្លង​កំពុង​កើន​​ឡើង ប្រព័ន្ធ​សុខាភិបាល​ទាំង​អស់​កំពុង​ស្ថិត​ក្រោម​សម្ពាធ​។

លោក​ស្រី​បន្ត​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​អាច​គេច​ផុត​ពី​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធភាពស៊ាំបាន​យ៉ាង​ជោគជ័យ​មួយ​ចំនួន។ ប្រការ​នេះ​មាន​ន័យ​ថា ការ​ចាក់​វ៉ាក់សាំង​ដូស​បន្ថែម​ត្រូវ​ការ​បង្កើត​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ ជា​ពិសេស​ដាក់​គោល​ដៅ​លើ​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ការពារ​ភាព​ស៊ាំខ្សោយ។

លោក Tedros បាន​ប្រាប់​អ្នក​កាសែត​ថា ៖«ឥឡូវ​នេះ​មាន​ភស្តុតាង​ជាក់​លាក់​ដែល​វីរុស Omicron កំពុងរាល​ដាល​ខ្លាំង​ជាង​វីរុស Delta។ ហើយ​វា​ដូច​ជា​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំងរួច​ ឬ​អ្នក​ដែល​បាន​ជា​សះ​ស្បើយ​ពី​កូវីដ​អាច​ឆ្លង ឬ​ឆ្លង​ជា​ថ្មី​បាន​កាន់​តែ​ច្រើន»។

លោស្រី Soumya Swaminathan

ការ​លើក​ឡើង​របស់​​មេ​​ដឹក​នាំអង្គការសុខភាព​ពិភព​លោកកំពូល​ទាំង​ពីរដោយ​ផ្អែក​​លើ​ការ​រក​ឃើញ​ក្នុង​ការ​សិក្សាស្រាវ​ជ្រាវ​របស់​ Imperial College London ដែល​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ហានិភ័យ​នៃ​ការ​ឆ្លង​ជា​ថ្មី​របស់ Omicron ​គឺ​​​ខ្ពស់​ជាង​​៥​ដង និងគ្មាន​សញ្ញា​ណា​ដែល​បង្ហាញ​ថា វា​ធូរ​ស្រាល​ជាង​វីរុស Delta ឡើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម