Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ ស្ពានអាកាស មួយទៀត

បានផុស

នៅ

ភ្នំពេញ៖ ដោយសារការកកស្ទះចរាចរណ៍នៅតំបន់ស្តុបផ្លូវលេខ ២០០៤ កែងនៅផ្លូវហព័ន្ធរុស្ស៊ី នៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាល់ថ្ងៃនោះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចស្តុបស្តុបផ្សារសិនជូរីផ្លាហ្សា ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវលេខ ២០០៤ ក៏ដូចជាផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវលេខ ២០១១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចមចៅ បានស្ថាបបានច្រើនភាគរយហើយ និងបានដាក់ឱ្យដំណើរការផ្លូវមួយចំនួននៃស្ពានអាកាស និងផ្លូវក្រោមដីនេះហើយដែរ។ ស្ពានអាកាស និងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅនេះ ក្រោយពីមានការដាក់ឱ្យដំណើរការ ផ្លូវមួយចំនួននៃស្ពាននេះ លំហូរចរាចរណ៍នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវលេខ ២០០៤ ក៏ដូចជាផ្លូវលេខ ២០១១ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចខាងលើនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ស្ពានអាកាសថ្មីមួយនេះគ្រោងនឹងបើកការដ្ឋានស្ថាបនា ក្រោយពីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដី នៃរង្វង់មូលចោមចៅ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម