សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ករណីលួចសម្ភារៈយ៉ាងសកម្ម
ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវបាននគរបាលស្រុកមុខកំពូលធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចរទេះរុញ និងលួចទ្រព្យសម្បត្តិអ្នកដ៏ទៃជាច្រើនលើក ។
ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០១និង០០នាទីយប់ ចំណុចផ្ទះជនរងគ្រោះឈ្មោះ ប៉ុន ចាន់ធី ភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

នគរបាលស្រុកមុខកំពូលបានអោយដឹងថា ជនរងគ្រោះឈ្មោះ ប៉ុន ចាន់ធី ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនសង្ស័យទី១ឈ្មោះ ទិត តុង ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ទី២មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ។

នគរបាលបានបញ្ជាក់ថា កន្លងមកជនសង្ស័យ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយធ្លាប់ជាប់ពន្ធធានាគារខេត្តកណ្ដាល កាលពីឆ្នាំ២០២០ ពីបទ រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) រយះពេល ៥ខែទើបដោះលែង ។ ក្រោយពីដោះលែងជនសង្ស័យ បានដើរធ្វើសកម្មភាពលួចទូរស័ព្ទ និងលុយ របស់កម្មករនៅក្នុងបុរីអាម៉ូរីភូមិជ្រែមួយរយ ឃុំសំបួរមាស ចំនួន ៥ ទៅ ៦ លើក តែជនរងគ្រោះមិនបានមកដាក់ពាក្យបណ្ដឹង។ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី ជនសង្ស័យបានចេញពីផ្ទះ ភូមិជ្រែមួយរយ ឃុំសំបួរមាស ជាមួយឈ្មោះ រស់ ប្រុស គោលបំណងទៅដើរលេង នៅវិមានឈ្នះ ឈ្នះ មធ្យោបាយម៉ូតូម៉ាក ប៊ីត ពេលទៅដល់ឈ្មោះ រស់ ប្រុស បានទុកម៉ូតូផ្ញើគេ ហើយដើរលេងបែកគ្នា ចំណែកជនសង្ស័យបានជិះម៉ូតូឈ្នួល (កង់បី) មកលេងឆ្នោតកោសនៅព្រែកព្នៅ ។ បន្ទាប់មកទៅលេងល្បែងហ្គេម (បាញ់ត្រី) នៅគីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ តែម្នាក់ឯង រហូតដល់ម៉ោង១២និង០០នាទីយប់ ជនសង្ស័យបានពឹងជនម្នាក់មិនស្គាល់ឈ្មោះ ដែលកំពុងលេងហ្គេម(បាញ់ត្រី) ជាមួយគ្នា អោយឌុបជូនខ្លួន ត្រឡប់មកផ្ទះវិញ មធ្យោបាយម៉ូតូ គប់ជ្រុងកញ្ចាស់ ក្នុងពេលធ្វើដំណើរមកដល់ភូមិពាម ឃុំសំបួរមាស នៅវេលាម៉ោង០១និង០០នាទី យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានឃើញរទេះរុញ នៅមាត់ផ្លូវក្បែរជណ្ដើរផ្ទះជនរងគ្រោះ ពេលនោះជនសង្ស័យ ឈ្មោះទិត តុង បានអោយជនមិនស្គាល់ឈ្មោះ ឈប់ម៉ូតូ ហើយខ្លួនក៏បានចុះទៅយករទេះអូសនោះ ចេញបានប្រហែល ៥ម៉ែត្រ ពេលនោះជនរងគ្រោះបានឃើញ ហើយស្រែកឆោឡោ ថា÷ (ចោរៗ) ភ្លាមនោះប្រជាពលរដ្ឋ បាននាំគ្នាស្ទុះចេញមកចាប់ជនសង្ស័យតែម្ដង ចំណែកជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់។ លុះដល់វេលាម៉ោង០២និង០០នាទីយប់ នាថ្ងៃដដែល ជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស ក្រោយពីទទួលពត៌មានរួចមក សមត្ថកិច្ចប៉ុស្ដិ៍ និងប្រជាការពារ បានទៅដល់កន្លែងកើតហេតុ ហើយបាននាំខ្លួន ជនសង្ស័យ និងវត្ថុតាង មកប៉ុស្ដិ៍ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួក ម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ពិតជាបានធ្វើសកម្មភាពលួចរទេះរុញ របស់ជនរងគ្រោះ ឈ្មោះ ប៉ុន ចាន់ធី ពិតប្រាកដមែន ។
ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកមុខកំពូល៕
អត្ថបទ៖ ឆៃ យ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ