ព័ត៌មានអន្ដរជាតិ
ជប៉ុនកាត់ទោសប្រហារជីវិតអ្នកទោស៣នាក់លើកដំបូងគិតពីឆ្នាំ២០១៩
នៅថ្ងៃអង្គារ៍ ទី២១ ខែធ្នូនេះ ប្រទេសជប៉ុនបានកាត់ទោសប្រហារជីវិតអ្នកទោស៣នាក់ ដែលជាការកាត់ទោសប្រហារជីវិតលើកដំបូងគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩មក។ នេះបើយោងតាមអ្នកសារព័ត៌មានស្រង់ប្រភពមិនបញ្ចេញឈ្មោះពីក្រសួងយុត្តិធម៌។
ជាច្រើនទសវត្សរ៍មកហើយ អាជ្ញាធរបានប្រាប់អ្នកទោសមុនពេលប្រហារជីវិតប៉ុន្មានមុនប៉ុណ្ណោះ ដែលដំណើរការអ្នកទោសពីរនាក់បានប្រកែកខុសច្បាប់ និងបង្កដោយបញ្ហាផ្លូវចិត្ត។
យោងតាមសារព័ត៌មាន Kyodo បានផ្សាយថា ម្នាក់ក្នុងចំណោម៣នាក់គឺបុរសអាយុ៦៥ឆ្នាំដែលបានចាក់ និងសម្លាប់សាច់ញាតិ៧នាក់កាលពីឆ្នាំ២០០៤។ អ្នកពីរនាក់ទៀតកាលពីខែវិច្ឆិកាបានដាក់ពាក្យប្តឹងរដ្ឋាភិបាល និងទាមទារឲ្យមានការផ្លាស់ប្តូរចំពោះការអនុវត្តត ហើយទារសំណងសម្រាប់ផលប៉ះពាល់ទៀតផង។
ការកាត់ទោសប្រហារជីវិតនេះជាលើកដំបូងស្ថិតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida ដែលទើបចូលកាន់តំណែងកាលពីខែតុលា និងឈ្នះការបោះឆ្នោតសកលក្នុងខែដដែល។
ជប៉ុនដែលមានអ្នកទោសប្រហារជីវិតជាង១០០នាក់គឺជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍតិចតួចដែលនៅតែមានច្បាប់កាត់ទោសប្រហារជីវិត។
ការគាំទ្រជាសាធារណៈសម្រាប់ទណ្ឌកម្មជាធរមាននៅតែមានកម្រិតខ្ពស់ បើទោះជាមានការរិះគន់ពីអន្តរជាតិខ្លាំងក្នុងនោះមានទាំងក្រុមសិទ្ធិមនុស្សផង។
កាលពីឆ្នាំ២០១៩ ប្រទេសនេះបានកាត់ទោសប្រហារជីវិតអ្នកទោស៣នាក់ និងកាត់ទោសប្រហារជីវិត១៥នាក់កាលពីឆ្នាំ២០១៨ ក្នុងនោះមាន១៣នាក់មកពីអង្គការ Aum Shinrikyo ដែលបានវាយប្រហារដោយឧស្ម័នផ្តាច់ជីវិតនៅផ្លូវក្រោមដីក្នុងទីក្រុងតូក្យូ ឆ្នាំ១៩៩៥។
ការកាត់ទោសប្រហារជីវិតជាធម្មតាត្រូវបានអនុវត្តជាយូរមកហើយដែលការកាត់ទោសតែងតែប្រើវិធីព្យួរ។
ជុំវិញបញ្ហានេះ អនុរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីលោក Seiji Kihara បានបដិសេធធ្វើអត្ថាធិប្បាយនៅក្នុងពិធីសន្និសិទជាប្រចាំនៅថ្ងៃពុធ។
លោកមានប្រសាសន៍ថា ៖«ថាតើរក្សាប្រព័ន្ធកាត់ទោសប្រហារជីវិតឬអត់គឺជាបញ្ហាសំខាន់មួយដែលបារម្ភពីមូលដ្ឋានគ្រឹះនៃប្រព័ន្ធយុត្តិធម៌ឧក្រិដ្ឋកម្មរបស់ជប៉ុន»។
ឯកសារ និងព័ត៌មានទទួលបានបង្ហាញថា ជប៉ុនធ្លាប់ជូនដំណឹងបន្ថែមទៀតដល់ការកាត់ទោសប្រហារជីវិត ប៉ុន្តែឈប់ប្រហែលឆ្នាំ១៩៧៥៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ