សុខភាព
ស្ករបង្កជំងឺទឹកនោមផ្អែម តែបើឈប់ញ៉ាំ តើរាងកាយយើងមានបញ្ហាអ្វីខ្លះ?
មានការអះអាងជាច្រើន បញ្ជាក់ថា ការញ៉ាំជាតិស្ករច្រើន មិនល្អសម្រាប់សុខភាព និងបង្កជំងឺច្រើន ពិសេសជំងឺទឹកនោមផ្អែម ជំងឺធាត់ ឬលើសទម្ងន់។ ដូច្នេះ ដើម្បីបញ្ចៀសជំងឺ និងបញ្ហាសុខភាពនានា អ្នកជំនាញណែនាំឲ្យញ៉ាំស្ករក្នុងបរិមាណតិច ហើយក៏មានមនុស្សមួយចំនួន តមការញ៉ាំជាតិស្ករផងដែរ។
ការឈប់ញ៉ាំជាតិស្ករ មានផលប៉ះពាល់មួយចំនួន ទាំងវិជ្ជមាន និងអវិជ្ជមាន។ ពេលយើងឈប់ញ៉ាំជាតិស្ករ ដំបូង យើងនឹងឃ្លាន និងគិតដល់ចំណីអាហារ ដោយសារខួរក្បាលត្រូវការជាតិស្ករ ដើម្បីដំណើរការល្អ។ ក្នុងស្ថានភាពខ្សោយថាមពល ខួរក្បាលព្យាយាមរក្សាឲ្យយើងរស់រាន ដូច្នេះយើងទទួលសញ្ញាថា ខួរក្បាលត្រូវការថាមពល ដែលបានមកពីអាហារ។
បើឈប់ញ៉ាំជាតិស្ករទាំងស្រុង ខួរក្បាលនឹងក្លាយជាសីរាង្គ ដែលរងការប៉ះពាល់ជាងគេ។ ពេលនោះ យើងនឹងមានអារម្មណ៍ឆេវឆាវ ខ្សោយថាមពល និងគ្មានការផ្ដោតអារម្មណ៍ ដោយសារខួរក្បាល ពុំទទួលបានប្រភពថាមពល។ ប៉ុន្ដែ ជាបន្ដបន្ទាប់ ខួរក្បាលអាចសម្របដោយប្រើប្រភពថាមពលផ្សេងជំនួសវិញ ដែលវាអាចចំណាយពេលច្រើនថ្ងៃ ឬសប្ដាហ៍ ដើម្បីសម្របបាន។
ទោះយ៉ាងណា ការញ៉ាំស្ករតិច អាចល្អសម្រាប់បេះដូង និងក្រពះ។ សុខភាពបេះដូង អាចល្អប្រសើរក្នុងចំណោមមនុស្សមួយចំនួន ដែលកាត់បន្ថយការញ៉ាំជាតិស្ករ។ វាក៏អាចជួយដល់ស្ថានភាពផ្សេងទៀត ដូចជាបញ្ហាជាតិខ្លាញ់ក្នុងថ្លើម។ ជាមួយគ្នានេះ វាក៏ជួយដល់ការរំលាយអាហារផងដែរ ព្រោះការញ៉ាំជាតិស្ករច្រើន បណ្ដាលឲ្យមានរោគសញ្ញាពោះវៀន។ ការកាត់បន្ថយការញ៉ាំជាតិស្ករ ក៏បានធ្វើឲ្យមនុស្សមួយចំនួនស្រកទម្ងន់ផងដែរ។
តាមពិតទៅ ការញ៉ាំជាតិស្ករ ជួយបង្កើនកម្រិតជាតិស្ករក្នុងឈាម ដែលបង្កឲ្យមានការបញ្ចេញអាំងស៊ុយលីន ដែលជាអ័រម៉ូនជំរុញការបញ្ចូនជាតិស្ករទៅផ្នែកផ្សេងទៀត នៃរាងកាយ។ ការញ៉ាំ ក៏ជួយឲ្យខួរក្បាល និងសាច់ដុំនានា ដំណើការបានល្អផងដែរ ប៉ុន្ដែវាមានរយៈពេល ប្រមាណ ៩០នាទីប៉ុណ្ណោះ ដោយសារក្រោយមក ជាតិស្ករក្នុងរាងកាយយើង បានធ្លាក់ចុះវិញ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មកពីហេតុផល ៨យ៉ាងនេះ ទើបធ្វើឱ្យអ្នកចង់ញ៉ាំអាហារផ្អែមៗ
ចុចអាន៖ ដុកទ័រណែនាំឲ្យអ្នកជំងឺទឹកនោមផ្អែម ហូបបន្លែបៃតងឲ្យច្រើន ដើម្បីកាត់បន្ថយជាតិស្ករក្នុងឈាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ