Connect with us

នយោបាយ

លោក ពេជ្រ ស្រស់ ៖ បក្សយុវជនកម្ពុជា រៀបចំបេក្ខភាពមេឃុំ-ចៅសង្កាត់ បានចំនួន ២៥០ឃុំ-សង្កាត់ហើយ

បានផុស

នៅ

មកដល់ពេលនេះ គណបក្សយុវជនកម្ពុជា បានរៀបចំសមាសភាពបេក្ខភាពមេឃុំ-ចៅសង្កាត់ចំនួន ២៥០ឃុំ-សង្កាត់ហើយ សម្រាប់ ២២រាជធានី-ខេត្ត ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​ ឆ្នាំ ២០២២ខាងមុខ។ នេះបើតាមការឲ្យដឹងពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការដាក់ចេញគោលនយោបាយ ត្រៀមការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នាព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១នេះ។

លោក ពេជ្រ​ ស្រស់ បានថ្លែងថា គណបក្សយុវជនកម្ពុជារបស់លោក បានរៀបចំបេក្ខភាពមេឃុំ-ចៅសង្កាត់ចំនួន ២៥០ហើយ ក្នុងចំណោមឃុំ-សង្កាត់ ១៦៥២ នៅទូទាំង ២៥រាជធានី-ខេត្ត។ ប្រធានគណបក្សយុវជនកម្ពុជា បានមានប្រសាសន៍ថា «បងប្អូនអាចស្ដាប់ទៅថា តិចម្លេះឯកឧត្ដម ឬក៏តិចម្លេះលោក ពេជ្រ ស្រស់ ប៉ុន្តែបើយើងក្រឡេកទៅក្រោយវិញ គណបក្សយុវជនកម្ពុជា រៀបចំបានតែ ១៩ឃុំទេ អាណត្តិទី ៤ នៃការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់»។

លោក ពេជ្រ ស្រស់ បានអះអាងទៀតថា ការរៀបចំបេក្ខភាពមេឃុំ-ចៅសង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២នេះ មានការកើនឡើងច្រើន បើប្រៀបធៀបនឹងការបោះឆ្នោត កាលពីអាណត្តិទី ៤ កន្លងទៅនេះ ហើយអាណត្តិបន្តបន្ទាប់ទៀត គណបក្សយុវជនកម្ពុជា នឹងដាក់បេក្ខភាពមេឃុំ-ចៅសង្កាត់ ឲ្យគ្រប់ចំនួន ១៦៥២នៅទូទាំង ២៥រាជធានី-ខេត្តតែម្ដង។

សូមជម្រាបថា គោលនយោបាយឃុំ-សង្កាត់ឆ្នាំ ២០២២ របស់គណបក្សយុវជនកម្ពុជា មានចំនួន ៧ចំណុច រួមមាន៖ ទី១. បើកវេទិកាសាធារណៈរៀងរាល់មួយខែម្ដង ជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហានានា នៅក្នុងមូលដ្ឋានឃុំ-សង្កាត់។ ទី២. បោសសំអាតការចរាចរ និងការប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋានឃុំ-សង្កាត់។ ទី៣. ទិញរថយន្តពេទ្យសង្គ្រោះបន្ទាន់ ដឹកពលរដ្ឋមានជំងឺ នៅក្នុងមូលដ្ឋានឃុំ-សង្កាត់ បញ្ជូនទៅមន្ទីរពេទ្យ ដោយមិនគិតថ្លៃ។ ទី៤. ចាស់ៗ គ្មានទីពឹងចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ទទួលបានប្រាក់ឧបត្ថម្ភ ១០ម៉ឺនរៀលក្នុងម្នាក់ជារៀងរាល់ខែ និងទទួលបានការថែទាំពីរដ្ឋបាលឃុំ-សង្កាត់។

ទី៥. ពង្រឹងការផលិតវិស័យកសិកម្ម ដើម្បីទទួលបានទីផ្សារឲ្យមានតម្លៃខ្ពស់។ ទី៦. បើកវគ្គបណ្ដុះបណ្ដាលពហុជំនាញ ដល់យុវជន ដែលបោះបង់ការសិក្សានៅក្នុងមូលដ្ឋានឃុំ-សង្កាត់ ឲ្យមានមុខរបរចិញ្ចឹមជីវិតច្បាស់លាស់។ ទី៧. បង្កើតថវិកា ៦០ម៉ឺនដុល្លារអភិវឌ្ឍឃុំ-សង្កាត់ ក្នុងមួយឆ្នាំ និងពង្រឹងការប្រើប្រាស់ថវិកាឲ្យមានតម្លាភាព ដើម្បីពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋានឃុំ-សង្កាត់៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៣២ នាទីutes មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ម៉ាឡេស៊ីជំរុញ​ឱ្យ​ក្រុមហ៊ុនចិន​ កុំប្រើ​ប្រទេសខ្លួន ដើម្បី​គេច​ពន្ធ​របស់​អាមេរិក​

ព័ត៌មានជាតិ១ ម៉ោង មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ចូលដល់ដៃព្រឹទ្ធសភាដោយប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម