Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ប្រាប់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ក្នុង​ខេត្ត​ត្រូវតែ​ចូលខ្លួន​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​ផ្ទាំង​ផ្សព្វផ្សាយ​របស់​ខ្លួន​មុន​អាជ្ញាធរ​ចុះ​រុះរើ

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២១ បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​ប្រាប់​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅក្នុង​ខេត្ត​ឱ្យចូល​ខ្លួន​ទៅ បំពេញបែបបទ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​លើ​ផ្ទាំង​ពាណិជ្ជកម្ម​របស់ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ដែល​CNC​ទទួល​បាន​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹង​ថា ​ម្ចាស់​អាជីវកម្ម​ទាំងអស់​រួមមាន​សណ្ឋាគារ​ផ្ទះសំណាក់​ភោជនីយដ្ឋាន​ផ្សារ​ឯកជន ក្រុមហ៊ុន​លក់​ផលិតផល​ភេសជ្ជៈ ក្រុមហ៊ុន​សហគ្រាស​ឯក​ជន ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហាង​លក់​ទូរ​សព្ទ័​ដៃ ហាង​លក់​គ្រឿង​អេឡិចត្រូនិក​គ្រប់​ប្រភេទ ក្រុមហ៊ុន អភិវឌ្ឍន៍​បូរី ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ លំនៅឋាន គ្រឹះស្ថាន​ឯកជន ព្រមទាំង​ម្ចាស់​អាជីវកម្ម​ផ្សេងៗ​ទៀត​ដែល​កំពុង​ប្រកប​អាជីវកម្ម​ទាំងអស់​ជ្រាប​ថា ​ដើម្បី​សោភណភាព​ទី ក្រុង ទីប្រជុំជន ពិសេស​ស្របតាម​នីតិវិធី​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​រដ្ឋបាល​ខេត្ត​នឹងធ្វើ​បច្ចុប្បន្នភាព​ស្លាក​យីហោ​ឬ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​អស់ សុពលភាព​និង​គ្មាន​លិខិតអនុញ្ញាត​ត្រូវ​មក​បំពេញបែបបទ​ស្នើសុំ​ពី​ច្រកចេញ​-​ចូល​តែមួយ​នៃ​រដ្ឋបាល​ក្រង​-​ស្រុក​នីមួយៗ​។

ក្នុង​នោះ​ទំហំ​ផ្ទាំង​ផ្សព្វផ្សាយ​ដែល​ក្រោម៤​ម៉ែត្រការ៉េ​ ត្រូវ​ទទួល​បាន​ការអនុញ្ញាត​ត្រឹម​ច្រកចេញចូល​តែមួយ​ស្រុក​-​ក្រុង​ដែល​ខ្លួន​កំពុង​ប្រកប​អាជីវកម្ម​លើស​ពី​៤​ម៉ែត្រការ៉េ​ឡើង​ទៅ​ម្ចាស់​អាជីវកម្ម​ត្រូវ​មក​បំពេញបែបបទ​សុំ​លិខិតអនុញ្ញាត​នៅ​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ​នៃ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ចាប់​ថ្ងៃ​ជូនដំណឹង​រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​។

ជាមួយ​នោះ​លិខិត​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ​ក្នុងករណី​ដែល​ម្ចាស់​អាជីវកម្ម​ទាំងអស់​ដែល​មិន​អនុវត្ត​តាម​ការណែនាំ​ខាងលើ​រដ្ឋបាលខេត្ត​នឹង​អនុវត្ត​តាម នីតិវិធី​រដ្ឋបាល​និង​ចុះ​ធ្វើ​ការរុះរើ​នូវ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ស្លាក​យីហោ ប៉ាណូ របារ​កាត់​ទទឹងផ្លូវ ប្រអប់​ភ្លើង ផ្ទាំង​LED ផ្ទាំង​ផ្សព្វផ្សាយ​ចល័ត​អចល័ត​ផ្ទាំង​ផ្សព្វផ្សាយ ផ្សេងៗ​ទៀត​ដោយ​បន្ទុក​ចំណាយ​និង​រាល់​ការខូចខាត​ម្ចាស់​ទីតាំង​ជា​អ្នកទទួលខុសត្រូវ​៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ពលរដ្ឋខណ្ឌ ៧ មករា ស្នើ រដ្ឋបាលរាជធានីភ្នំពេញ ពន្លឿនការផ្ដល់ប័ណ្ណកម្មសិទ្ធិ នៅអគារ ៦ បុរីកីឡា

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

មេដឹកនាំអាល្លឺម៉ង់ លោក Scholz ប្តេជ្ញាផ្តល់ជំនួយអ៊ុយក្រែន​នៅ​​ឆ្នាំ​បន្ទាប់​

ព័ត៌មានជាតិ១២ នាទីutes មុន

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកសារព័ត៌មានគ្មានទេអភ័យឯកសិទ្ធិ បើធ្វើខុសច្បាប់ ត្រូវតែទទួលខុសត្រូវមុខច្បាប់

ព័ត៌មានជាតិ២០ នាទីutes មុន

ការទទួលព័ត៌មានក្លែងក្លាយ នឹងទទួលនូវគ្រោះមហន្តរាយដ៏ធំសម្រាប់សុខភាព ទ្រព្យសម្បត្តិ ក្រុមគ្រួសារ និងសង្គមជាតិ

សន្តិសុខសង្គម២៨ នាទីutes មុន

តុលាការខេត្តតាកែវបញ្ជាក់ពីការចាប់ខ្លួនស្ត្រីវ័យ៧៤ឆ្នាំ នៅឃុំត្នោត ស្រុកបាទី

Sokha Hotels

ព័ត៌មានពេញនិយម