Connect with us

ព័ត៌មានជាតិ

តើបច្ចេកវិទ្យាឌីជីថលជួយអ្វីខ្លះដល់សាលារៀន ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩

បានផុស

នៅ

កាលពីមុន វិទ្យាល័យ ហ៊ុន សែន សេរីភាព មិនធ្លាប់បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសោះឡើយ រហូតដល់ពេលផ្ទុះឡើងជំងឺរាតត្បាតកូវីដ-១៩ ដែលនាំឲ្យសាលារៀនបិទទ្វារ នៅឆ្នាំ ២០២០ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​នេះ ការបង្រៀន​ត្រូវបាន​ធ្វើតាម​អន​ឡាញ ហើយ​សាលា​បានចាប់ផ្ដើម​ប្រើ​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) ដែល​បង្កើតឡើង​និង​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន សម្រាប់​សាលារៀន​នៅ​ទូទាំងប្រទេស ដើម្បី​បម្រើ​ដល់​សកម្មភាព​រៀន​និង​បង្រៀន ។

​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ការបង្រៀន​ធ្វើឡើង​តាម​អន​ឡាញ ប្រព័ន្ធ SIS បានផ្ដល់​ប្រយោជន៍​ជាច្រើន​ដល់​ការរៀនសូត្រ​របស់​សិស្ស​ផង និង​ដល់​ការងារ​បង្រៀន​របស់​គ្រូ​ផង ។ SIS គឺជា​កម្មវិធី​មួយ​សម្រាប់​រក្សាទុក​ឯក​សារ​នៅ​មួយកន្លែង​ដែល​ងាយស្រួល​ក្នុងការ​ស្រាវជ្រាវ​រក ដោយ​ចំណាយពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ព័ត៌មាន​ជាច្រើន​អាច​រកឃើញ​ភ្លាម ។ ប្រព័ន្ធ​នេះ​ក៏​ជួយ​ទប់ស្កាត់​មិន​ឲ្យ​ឯកសារ​បាត់​ឬ​ខូចខាត​ដោយសារ​សត្វល្អិត ឬ​ទឹក ឬ​ពុកផុយ​នៃ​ក្រដាស ផងដែរ ។ ជាមួយគ្នានេះដែរ ប្រព័ន្ធ​ប័ណ្ណសារ​ឌីជីថល​ជួយ​រក្សា​ទុកដាក់​ព័ត៌មាន​របស់​សាលារៀន​ឲ្យ​កាន់​តែមាន​សុវត្ថិភាព​ជាង​មុន​ថែមទៀត ។

​យោងតាម​លោក ម៉ម សុធា​នី នាយក​វិទ្យាល័យ ហ៊ុន សែន សេរីភាព បាន​ឲ្យ​ដឹងថា អ្វីៗ​មាន​ភាពងាយស្រួល​ជាង​ពីមុន នៅពេលដែល​សាលា​បាន​ងាក​មកប្រើប្រាស់​ប្រព័ន្ធ SIS ។ ហើយ​ទាំង​គ្រូបង្រៀន ទាំង​សិស្ស​ទទួលផល​ប្រយោជន៍​ជាច្រើន​ពី​ប្រព័ន្ធ​នេះ ។​

​លោកនាយក ម៉ម សុធា​នី បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ឥឡូវនេះ លោកគ្រូ​អ្នកគ្រូ​អាច​បញ្ចូល​ពិន្ទុ​សិស្ស​នៅក្នុង​ប្រព័ន្ធ​បាន។ សិស្ស​អាច​តាមដាន​កាលវិភាគ​សិក្សា និង​ថ្នាក់រៀន​របស់ខ្លួន​បាន ។​» លោក​បាន​បន្ថែមទៀតថា «​ប្រព័ន្ធ​នេះ​ងាយស្រួល​ក្នុងការ​ប្រើ នៅពេល​យើង​យល់​ពី​វា ។​»

​អ្នកគ្រប់គ្រង​រដ្ឋបាល​របស់​សាលា គឺ​លោក ឈិន គឹម​ហេង បាន​និយាយថា អ្វីៗ​កាន់តែ​ស្រួល​ប្រើ​ជាង​មុន​ជាមួយនឹង​ប្រព័ន្ធ SIS ៖ «​កាលពីមុន កិច្ចការ​ខ្លះ​ដែល​ចំណាយពេល ៣០​នាទី ទៅមួយ​ម៉ោង ដូចជា​ការបញ្ចូល​ពិន្ទុ​ប្រចាំឆ្នាំ ឥឡូវនេះ ស៊ីពេល​ត្រឹមតែ​៥​នាទី​ប៉ុណ្ណោះ ។​»

​យោងតាម​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ដែលជា​អ្នកបង្កើត​ប្រព័ន្ធ​នេះ​ឡើង ប្រព័ន្ធ SIS ត្រូវបាន​អភិវឌ្ឍ​ឡើង​សម្រាប់​ដាក់ពង្រាយ​ទៅកាន់​គ្រប់​សាលារៀន​នៅតាម​ទីជនបទ ដែល​ត្រូវ​ការប្រើ​ប្រព័ន្ធ​នេះ​ចាំបាច់​បំផុត ។

​ប្រធាន​ផ្នែក​ដែល​ទទួលបន្ទុក​ប្រព័ន្ធ SIS នៅ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​យើង​នឹងដាក់​ពង្រាយ​និង​គាំទ្រ​ដល់​ប្រព័ន្ធ​អប់រំ ដោយ​ប្រើ​ប្រព័ន្ធ SIS នេះ ដោយ​ផ្ដល់​ស៊ីម​កាត​ដែល​ប្រើ​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ ដើម្បី​ឲ្យ​សិស្សានុសិស្ស​អាច​រៀនសូត្រ​ដោយ​មិនចាំបាច់​បារម្ភ​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​គ្រួសារ​ឡើយ ។​»

​មិត្ត​ហ្វូ​ន បាននិងកំពុង​នាំមុខគេ​នៅក្នុង​ការជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ឌីជីថល​ជាតិ​របស់ខ្លួន ។ កន្លងមក ក្រុមហ៊ុន​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័នរដ្ឋ​សំខាន់ៗ ដើម្បី​អនុវត្ត​គម្រោង​ឌី​ជី​ថ​លរូប​នីយកម្ម​នៅក្នុង​វិស័យ​ជាច្រើន ដូចជា វិស័យ​អប់រំ សុខាភិបាល និង​ដឹកជញ្ជូន ។

​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅក្នុង​វិស័យ​ទូរគមនាគមន៍​ និង​បច្ចេកវិទ្យា​ឌីជីថល មិត្ត​ហ្វូ​ន មាន​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​ធំជាងគេ​បំផុត ដែល​បម្រើ​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ ៩​លាន​នាក់ នៅ​ទូទាំងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម