Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បង្ហាញពីសក្ដានុពលវិស័យកសិកម្មដល់ទូតឥណ្ឌូនេស៊ី

បានផុស

នៅ

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រាបទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាថា ខេត្តកំពង់ចាម ជាខេត្តមួយដែលមានសក្ដានុពល និងមានការរីកចម្រើនលើវិស័យកសិកម្ម ព្រោះថា វាមិនត្រឹមតែផ្គត់ផ្គង់ក្នុងប្រទេសទេ គឺមានលទ្ធភាពសម្រាប់នាំចេញទៅកាន់ទីផ្សារបរទេសផងដែរ។ លោក អ៊ុន ចាន់ដា បានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសជួបពិភាក្សាជាមួយលោក  SUDIRMAN HASENG ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជាកាលពីថ្ងៃអង្គារ ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្ត នឹងរង់ចាំស្វាគមន៍ជានិច្ចចំពោះអ្នកវិនិយោគទុនឥណ្ឌូនេស៊ី ដែលមានបំណងធ្វើការវិនិយោគលើវិស័យកសិកម្ម ឬអាជីវកម្ម អ្វីមួយដែលជាការផ្តល់ផលប្រយោ​ជន៍ល្អឲ្យគ្នាទៅវិញទៅមក ព្រោះថា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី មិនមែនបានកើតមានឡើងត្រឹមពេលនេះនោះទេ ពោល គឺតាំងពីមុនឆ្នាំ១៩៩៣មកម្ល៉េះ។ គ្រានោះ គឺអ៊ុនតាក់មានវត្តមាននៅកម្ពុជា ក្នុងនោះ កងរក្សាសន្តិភាពឥណ្ឌូណេស៊ី ក៏មានវត្តមាននៅកម្ពុជាផងដែរ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាយកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋក៏ដោយ ប៉ុន្តែ ក៏មានសាសនាឥស្លាម និងសាសនាផ្សេងៗទៀតដែរ។ និយាយរួម គឺកម្ពុជាមិនដែលមានជម្លោះរឿងសាសនាទេ។ ជាក់ស្ដែង កាលពីពេលកន្លងមកនេះ ជនជាតិម៉ាឡេស៊ី ៨នាក់ បានមកស្រុកកងមាស ដើម្បីផ្សព្វផ្សាយកិច្ចការសាសនាទាំងខ្លួន មានផ្ទុកជំងឺកូវីដ-១៩ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យធ្វើការព្យាបាលដោយមិនយកប្រាក់កម្រៃទៀតផង។

លោក SUDIRMAN HASENG ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានលើកឡើងថា ថ្នាក់ដឹកនាំទាំងពីរ គឺសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកប្រធានាធិបតីឥណ្ឌូណេស៊ី លោក តែងតែធ្វើការពិភាក្សាគ្នាទៅវិញទៅមកទាំងក្នុង និងក្រៅប្រទេស ។ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានអះអាងថា ប្រទេសទាំងពីរ គឺគ្មានបញ្ហានយោបាយ ដែលធ្វើឲ្យល្អក់កករគ្នាទេ ដែលបច្ចុប្បន្ននេះ គឺរក្សាបាននូវការទំនាក់ទំនងល្អក្នុងវិស័យពាណិជ្ជកម្ម ការបណ្តាក់ទុន ក៏ដូចជា វិស័យទេសចរណ៍ បានយ៉ាងល្អប្រសើរ ក្នុងនោះ ក៏បានលើកស្ទួយដល់វិស័យអប់រំផងដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៤៣ នាទីutes មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា១ ម៉ោង មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ១ ម៉ោង មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម