សន្តិសុខសង្គម
យុវជន ២ នាក់ស្លាប់ ក្រោយជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព បុកគូទរថយន្តពីក្រោយ
ខេត្តរតនគិរី៖ យុវជន ២ នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព មិនបានប្រុងប្រយ័ត្ន ជ្រុលទៅបុកគូទរថយន្តមិនស្គាល់ម៉ាក ពេញទំហឹង បណ្តាលឱ្យស្លាប់ទាំង ២ នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងប្រហែលម៉ោង ១ និង ០០ នាទីរំលងអធ្រាត្រ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ តាមផ្លូវក្រាលកៅស៊ូ ស្ថិតនៅក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់។
លោក ក្លល ថើង អធិការនគរបាលស្រុកលំផាត់ បានឱ្យដឹងថា បន្ទាប់ពីយុវជនជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍។ ជនរងគ្រោះ ជិះម៉ូតូ ១ គ្រឿង ម៉ាក វេវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរពីត្បូងទៅជើងបុក និងរថយន្តមិនស្គាល់អត្តសញ្ញាណ បើកបរស្របទិសគ្នា បន្ទាប់ពីកើតហេតុរួច រថយន្តបានបើករត់គេចខ្លួនបាត់។
លោកបន្តថា យុវជនទាំង ២ នាក់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ម្នាក់បានធ្លាយពោះវៀនចេញមកខាងក្រៅ និងម្នាក់ទៀតបែកមុខខាងស្តាំ ស្លាប់ទាំង ២ នាក់នៅនិងកន្លែងកើតហេតុ ដោយបើកបរមិនពាក់មួកសុវត្ថិភាព។
ក្រោយកើតហេតុ សមត្ថកិច្ចបានរៀបចំទុកដាក់សពទាំង ២ នាក់នៅកន្លែងកើតហេតុ រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នម៉ូតូ ១ គ្រឿង និងគម្របភក់របស់រថយន្តមួយ បានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសេដា ដើម្បីស្រាវជ្រាវ កសាងសំណុំរឿងទៅតាមនិតិវិធីច្បាប់៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១៣ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់