Connect with us

ព័ត៌មានអន្ដរជាតិ

សីតុណ្ហភាពចុះដល់ដក ៤០ អង្សាសេ អាចបង្អាក់ការជិះសេះ ស ទៅលេងភ្នំរបស់លោក គីម ជុងអ៊ុន

បានផុស

នៅ

ប្រទេសកូរ៉េខាងជើងបានចេញការព្រមានអំពីរលកដ៏ត្រជាក់នៅថ្ងៃពុធនេះដោយព្យាករណ៍ថានឹងមានខ្យល់បក់ខ្លាំង និងព្រិលធ្លាក់ខ្លាំងនៅចុងសប្តាហ៍ ចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពខាងក្រៅអំពីថាតើមេដឹកនាំលោក គីម ជុងអ៊ុន នឹងទៅទស្សនាភ្នំ Paektu ម្តងទៀតឬយ៉ាងណាក្នុងឱកាសខួបលើកទី ១០ នៃការឡើងកាន់អំណាចរបស់លោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា អាកាសធាតុត្រជាក់ខ្លាំងត្រូវបានគេរំពឹងថាចាប់ពីយប់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យជាមួយនឹងសីតុណ្ហភាពនៅក្នុងតំបន់ភ្នំ Paektu ដែលជាកំពូលភ្នំខ្ពស់បំផុតនៅលើឧបទ្វីបកូរ៉េ ទំនងជានឹងធ្លាក់ចុះដល់កម្រិតទាបបំផុតពីដក ៣៥ ទៅដក ៤០ អង្សាសេនៅព្រឹកថ្ងៃសៅរ៍ ។

គួរបញ្ជាក់ថា លោក គីម មានប្រវត្តិជិះសេះសទៅលេងភ្នំ Paektu ដែលត្រូវបានចាត់ទុកថាជាកន្លែងពិសិដ្ឋបំផុតមួយនៅក្នុងប្រទេស មុនពេលការសម្រេចចិត្តផ្នែកនយោបាយសំខាន់ៗ ។

ការរំពឹងទុកនៃការជិះសេះសទៅលេងភ្នំ Paektu របស់លោក គីម ត្រូវបានគេមើលឃើញថាអាចកើតឡើង បន្ទាប់ពីសម័យប្រជុំពេញអង្គនៃគណបក្សពលករដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើងនៅចុងខែនេះ ហើយសម័យប្រជុំនោះ កូរ៉េខាងជើងអាចប្រកាសពីទិសដៅគោលនយោបាយក្នុងស្រុក និងបរទេសសំខាន់ៗរបស់ខ្លួនសម្រាប់ឆ្នាំថ្មី ។

ទន្ទឹមនោះ កិច្ចប្រជុំក្នុងខែនេះធ្វើឡើង នៅពេលដែលកូរ៉េខាងជើងគ្រោងនឹងប្រារព្ធខួបលើកទី ១០ ចាប់តាំងពីលោក គីម ចូលកាន់តំណែងជាមេដឹកនាំនៃប្រទេសនេះ ។ បុរសរ៉ុកកែតវ័យ ៣៧ ឆ្នាំរូបនេះបានឡើងកាន់អំណាចជាផ្លូវការនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១១ ពោល ១៣ ថ្ងៃ បន្ទាប់ពីឪពុករបស់គាត់គឺលោក គីម ជុងអ៊ីល បានទទួលមរណភាព។

ក្នុងខែតុលា ឆ្នាំ ២០១៩ លោក គីម បានជិះសេះសទៅទស្សនាភ្នំ Paektu ពោល ៨ ខែ បន្ទាប់ពីបរាជ័យកិច្ចប្រជុំកំពូលរបស់គាត់ជាមួយសហរដ្ឋអាមេរិកនៅទីក្រុងហាណូយ ហើយបានរិះគន់ទីក្រុងវ៉ាស៊ីនតោនចំពោះការដាក់ “ទណ្ឌកម្ម និងសម្ពាធឥតឈប់ឈរ” លើទីក្រុងព្យុងយ៉ាង ខណៈក្នុងខែធ្នូឆ្នាំដដែលនោះ លោកបានទៅលេងភ្នំម្តងទៀត បន្ទាប់ពីសម័យប្រជុំពេញអង្គរយៈពេល ៤ ថ្ងៃរបស់គណបក្សកាន់អំណាច ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Yonhap

ចុចអាន ៖ បង្ហាញមុខលើកនេះប្អូនស្រី គីម ជុងអ៊ុន អាចឡើងឋានៈខ្ពស់ជាងមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១០ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម