ព័ត៌មានជាតិ
មន្ត្រីច្រកចេញចូលតែមួយ នៃក្រុង-ស្រុក ខេត្តតាកែវ ទទួលការបណ្ដុះបណ្ដាល ពីក្រសួងមហាផ្ទៃ
ខេត្តតាកែវ៖ ព្រឹកទី ២២ ខែធ្នូ ឆ្នាំ ២០២១ លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និង លោក អ៊ូច ភា អភិបាល នៃគណៈភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធី ផ្តល់សេវារដ្ឋបាលតាមការិយាល័យ ច្រកចេញចូលតែមួយ នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ នៅសាលាខេត្តតាកែវ ចំនួន ៤៤ គោលដៅ។
ការរៀបចំបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបម្រើការនៅច្រកចេញចូលតែមួយនេះ ធ្វើឡើងក្រោមកិច្ចសហការរៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តតាកែវ ដែលវគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពី លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក ខណ្ឌ ព្រមទាំងប្រធាន អនុប្រធាន មន្ត្រីជួរមុខ មន្រ្តីជួរក្រោយ ការិយាល័យច្រក ចេញចូលតែមួយ។
លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បង្ហាញថា សារៈសំខាននៃវគ្គបណ្តុះបណ្តាលនេះ ផ្តោតលើខ្លឹមសារសំខាន់ៗ ដូចជា៖
១. គោលការណ៍នៃការផ្ដល់សេវាសាធារណៈ និងទស្សនាទាននៃការបង្កើតការិយាល័យច្រកចេញចូលតែមួយ
២. តួនាទី ភារកិច្ច និងនីតិវីធីនៃការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ
៣. របៀបរបបធ្វើការងារ និងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់មន្ត្រីបំពេញការងារនៅក្នុងការិយាល័យច្រកចេញចូលតែមួយ
៤. ការធ្វើបដិសណ្ឋារកិច្ច និងភាពផ្ដល់សេវាកម្មល្អ
៥. ការរៀបចំផែនការ
៦. ការផ្សព្វផ្សាយព័ត៌មាន
៧. និងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ ក្នុងនោះមានការចូលរួមពីមន្រ្តី បុគ្គលិកពាក់ព័ន្ធនៃរដ្ឋបាលក្រុង ស្រុកចំនួន ៤៤ គោលដៅ ដោយសិក្ខាកាមចូលរួមដោយផ្ទាល់រួមមាន មន្រ្តី បុគ្គលិកពាក់ព័ន្ធនៃរដ្ឋបាលក្រុងដូនកែវ ស្រុកត្រាំកក់ ស្រុកបូរីជលសារ ស្រុកព្រៃកប្បាស និងស្រុកទ្រាំង ខេត្តតាកែវ។
ចំពោះសិក្ខាកាមនៃរដ្ឋបាលក្រុង ស្រុកចំនួន ៣៩ គោលដៅផ្សេងទៀត នៃខេត្តគោលដៅ ចំនួន ១៦ ត្រូវចូលរួមតាមរយៈប្រព័ន្ធវីដេអូបញ្ជូន រូបភាពពីចំងាយ (Zoom)៕
អត្ថបទ៖ វីរៈ
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ